Related Articles
រដ្ឋបាលខេត្តព្រៃវែង អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តម្មឌីជីថល”
(ព្រៃវែង) ៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា (៨ មីនា ១៩១១-៨ មីនា ២០២៤) ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ស៊ាន ឈុនហេង និងលោកជំទាវ ជុន បូរ៉ានី ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។ នៅក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ឈានទៅដល់ការស្ដារឡើងវិញពេញលេញពីវិបត្តិនៃជំងឺកូវីដ-១៩ ។ ទន្ទឹមនេះក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្ត ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ជាអាទិ៍ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាព […]
ប្រជាពលករខ្មែរ ២០នាក់ ក្នុងចំណោម៩០នាក់ ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ
(ខេត្តកោះកុង)៖ ប្រជាពលករខ្មែរ ២០នាក់ ក្នុងចំណោម៩០នាក់ ដែលបានចូលមកកាន់ប្រទេសកម្ពុជាតាមច្រកនានានៃខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញហើយ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ហើយរកពុំឃើញវីរុសកូវីដ១៩។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង មានប្រសាសន៍ថា ពលករដែលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារនោះ មានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង រកពុំឃើញវីរុសកូវីដ១៩ឡើយ។ ប៉ុន្តែទោះយ៉ាងណា លោកជំទាវ មិថុនា ភូថង នៅតែទាមទារឱ្យក្រុមពលករបន្តធ្វើអនាម័យសុខភាពអំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។ ក្នុងការជូនដំណើរពលករទាំងនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណចំពោះបងប្អូពលករដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវការរីករាលដាវនូវជំងឺកូវីដ១៩។ ពលករស្ម័គ្រចិត្តធ្វើចត្តាឡីស័ក អះអាងទៀតថា មូលហេតុសម្រេចចិត្តធ្វើដំណើរឆ្លងដែន ចូលមកកាន់ប្រទេសកម្ពុជាវិញដោយសារប្រទេសថៃ កំពុងផ្ទុះឡើងជំងឺកូវីដ១៩ បណ្តាលអោយពួកគាត់គ្មានការងារធ្វើ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ទាំងអាជ្ញាធររដ្ឋបាល មន្រ្តីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែន ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕
អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ
អភិបាលខេត្តព្រៃវែង បានចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំបាទ សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថាននាពេលនេះ។ យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ។ ២៥ កុម្ភៈ ២០២៣