ព័ត៌មានជាតិ

ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញចុះពិនិត្យផ្លូវនៅស្រុកស៊ីធរកណ្ដាល


ព្រៃវែង:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងអមដំណើរដោយ លោកអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីកែងផ្លូវចូលសាលាស្រុកសុីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកសុីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិកំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង៤គីឡូម៉ែត្រ និងផ្លូវបេតុង១ខ្សែរទៀត ប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់និងស្ពានជ្រោយសសិត ស្រុកសុីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ហេតុនេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងលោកមេភូមិ មេឃុំ ស្នើសុំជួយថែរក្សាការពារផ្លូវ DBST និងផ្លូវបេតុងនេះទាំងអស់គ្នា ដើម្បីឲ្យផ្លូវនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង។ជាពិសេសស្នើសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ជាប្រចាំ កុំឱ្យម្ចាស់យានយន្តដឹកលើសទម្ងន់កំណត់ធ្វើយើងណាឲ្យការប្រើប្រាស់ផ្លូវបានយូរវង្វែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *