Related Articles
រដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩
ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមស្នើដល់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១ ដែលយើងបានប្រែក្លាយពីអតីតសណ្ឋាគាមេគ្គង ទៅជាមន្ទីពេទ្យ មេគ្គងកំពង់ចាម ដើម្បីជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ឬកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩។ ហើយមន្ទីរពេទ្យខាងលើនេះអាចដាក់បានអ្នកជំងឺរាប់រយនាក់ ហើយក៏ជាប្រភេទអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរផងដែរ ដូច្នេះយើងបានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេដែលមានផ្ទុកកូវីដ-១៩ ដែលធ្វើការសម្រាលបានដោយជោគជ័យផងដែរ ដោយហេតុថាយើងមានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ ដូច្នេះចាំបាច់ចំពោះមុខគឺជាការស្នើរសុំការជួយគាំទ្រឧបត្ថម្ភបំពាក់នូវសម្ភារៈណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ឲ្យកាន់តែទំនើប និងប្រកបដោយគុណភាព។ ហើយជាមួយគ្នានេះយើងក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងនៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយយើងធ្វើការបំពាក់គ្រែបានជាង ១.០០០ គ្រែ ដែលអាចដាក់អ្នកជំងឺបាននៅទីនោះ។ ដូច្នេះយើងបានជួយគ្នាគ្រប់គ្រងស្ថានការកូវីដ-១៩ បានហើយ។ មកដល់ពេលនេះយើងបានជួបបញ្ហាយ៉ាងធ្ងន់ធ្ងរពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍២០-កុម្ភៈ ហើយក៏គ្មានអ្វីដែលប្រសើរជាងការរកឃើញវិមានកូវីដ-១៩ហើយ ឆាប់យកមកព្យាបាល និងការជម្រុញការធ្វើចត្តាឡីស័ក្កទៅតាមទីកន្លែងមណ្ឌលដែលយើងបានរៀបចំរួច។ ប្រសាសន៍ខាងលើនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងជំនួបប្រជុំ ពិភាក្សាលើការងារចាំបាច់មួយចំនួន ជុំវិញវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ជាមួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល […]
កិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង
នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត សរុបចំនួន១៤នាក់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញរបស់រដ្ឋបាលខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ នេះ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺរដ្ឋបាលខេត្ត បានពិនិត្យបន្ថែមលើករណីដែលនៅសេសសល់ មិនទាន់បានដោះស្រាយ យកមកដោះស្រាយ ជាពិសេស លើការងាររបស់ក្រុមហ៊ុនអគ្គិសនី ការងារចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រឡាយ ផ្លូវ និងផ្លូវលំ។ល។ តាមបណ្តាស្រុកនានា ដោយត្រូវសិក្សា និងស្វែងរកឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់យន្តការឲ្យបានហ្មត់ចត់ និងពន្លឿនតាមនិតិវិធីច្បាប់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ដីព្រៃកោងកាងលិចទឹកជាប់ដងព្រែកក្នុងភូមិសាស្រ្តភូមិទួលសាងាំ និងភូមិព្រែកតាកុយត្បូងកំពុងត្រូវបានជនខិលខូចទន្ទ្រានកាន់កាប់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកបែជាអសមត្ថភាពទប់ស្តាត់
ខេត្តកែប÷ដីព្រៃកោងកាងលិចទឹកជាច្រើនហិកតានៅជាប់តាមបណ្តោយដងព្រែក មានទីតាំងស្ថិតក្នុងភូមិទួលសាងាំឃុំអង្កោល និងភូមិព្រែកតាកុយត្បូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងត្រូវបានជនខិលខូចធ្វើការទន្ទ្រានកាន់កាប់ខុសច្បាប់ ប៉ុន្តែអាជ្ញាធរស្រុកដំណាក់ចង្អើរ ដែលដឹកនាំដោយលោកស្រី គីម ចន្ទី ជាអភិបាលស្រុក បែជាអសមត្ថភាពក្នុងការទប់ស្កាត់គ្រប់គ្រងដីរដ្ធ។ ហើយដីព្រៃកោងកាងលិចទឹកតាមដងព្រែកជាច្រើនកន្លែងត្រូវបានជនខិលខូចឆ្លៀតឪកាសទន្ទ្រានយកជាបន្តបន្ទាប់យ៉ាងគគ្លើន និងបានចាក់ដីលប់ស្ទើររាល់ថ្ងៃ ថែមទាំងមានដាំដូងក្នុងដីព្រៃលិចទឹកទៀតផង ទោះជាអាជ្ញាធរស្រុក និងមន្ត្រីជំនាញប្រកាសថា មិនចេញប្លង់កម្មសិទ្ធិជូនក៏ដោយ មិនដឹងថា តើនរណាជាអ្នកនៅពីក្រោយខ្នងវាំងននខ្មៅនេះ ?។ សូមបញ្ជាក់ថា កន្លងមកគេសង្កេតឃើញអាជ្ញាធរហាក់ដូចជាខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការទប់ស្កាត់ការទន្ទ្រានដីព្រៃរបស់រដ្ឋ។ ជាក់ស្តែងកាលពីថ្ថៃទី១៩ ខែគុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះអាជ្ញាធរស្រុកដំណាក់ចង្អើរដឹកនាំដោយលោកស្រី គីម ចន្នី បានចុះទៅដកបំផ្លាញចោលបង្គោលបេតុងចំនួន ១១ដើម និង ដកដុតបំផ្លាញចោលដើមដូងចំនួន ១៩៥ដើម ដែលជនខិលខូចបានលួចយកទៅដាំបន្ទាប់ពីកាប់ទន្ទ្រានដើមព្រៃកោងកាងចោល ក្នុងតំបន់ព្រៃលិចទឹកជាង ១៣ហិកតា ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនិងវិធានការចុះដកបង្គោល និងដុតបំផ្លាញចោលវត្ថុតាងខាងលើនេះ មជ្ឍដ្ធានប្រជាពលរដ្ឋជាច្រើនឆ្ងល់ថា ចុះដីដែលស្ថិតនៅជិតទីតាំងនោះ ដែលមានទាំងការការកាប់ឆ្ការ ដាំដូង សង់កញ្ចុះ ហេតុអីបានជាអាជ្ញាធរស្រុកមិនដក ឬដុតបំផ្លាញចោលដែរទៅ ឬមួយដីនោះជាដីរបស់លោកស្រី គីម ចន្នី និងមនុស្សជំនិតរបស់លោកស្រីទេដឹង […]