ព័ត៌មានស៊ើបអង្កេត

លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួយទ្វេដង

ត្បូងឃ្មុំ៖ប្រភពពីអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតាមច្រកដា​ ហៅច្រកដូង៧ដើម បានឲ្យដឹងថា មកដល់ពេលនេះលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តអំពើពុករលួខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ការដែលលោក យឹម វណ្ណៈ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារមានការបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តត្បូងឃ្មុំ ផងដែរ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតា​មច្រកដា ក៏ដូចជា ឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកនេះបានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម និងបក្ខពួក។ ទន្ទឹមនឹងនេះឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញជាមន្រ្តីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃម្នាក់ នៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងពេញបន្ទុក។ អំពើពុករលួយរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមេគយធំៗក្នុងខេត្តត្បូងឃ្មុំ សម្ងំស្ងាត់ឈឹង។

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យឹម វណ្ណៈ កាន់តំណែងជាប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ឡើងដុះស្លែ។ ជាក់ស្តែងរយៈពេលច្រើនឆ្នាំកន្លងទៅនេះលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកមេៗគយខេត្តត្បូងឃ្មុំ និងលោក គុណ ញឹម អគ្គនាយកគយ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម នៅឡើយទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *