Related Articles
ឯកឧត្តម ជា សុមេធី បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដឹកនាំដោយឯកឧត្តម ផាម ធាន ងា ប្រធានគណៈកម្មាការប្រជាជនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ពិភាក្សាលើការនាំចេញ-នាំចូលទំនិញកសិផលឆ្លងកាត់ព្រំដែន
រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដឹកនាំដោយឯកឧត្តម ផាម ធាន ងា ប្រធានគណៈកម្មាការប្រជាជនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការច្រកទ្វារអន្តរជាតិធឿងភឿក-កោះរកា ដើម្បីពិភាក្សាលើខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ព្រៃវែង-ដុងថាប់ និងពិភាក្សាលើការនាំចេញ-នាំចូលទំនិញកសិផលឆ្លងកាត់ព្រំដែន។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជាៈ ១- លើកកម្ពស់ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសាមគ្គីភាពយូរអង្វែង ជាមួយសកម្មភាពជួយគាំទ្រគ្នាទៅវិញ ទៅមក ដោយផ្អែកលើគោលការណ៍ស្មើភាព ផលប្រយោជន៍រវាងគ្នាទៅវិញទៅមក គោរពអត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់នៃជាតិរៀងៗខ្លួន។ ២- ភាគីទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនជាប់ខេត្តព្រៃវែង (កម្ពុជា) និងខេត្តដុងថាប់ (វៀតណាម) និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទរវាងខេត្តទាំងពីរ។ បន្ទាប់ពីការពិភក្សាការងារលើខ្លឹមសារខាងលើរួច ថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តដុងថាប់ បានប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងថតរូបអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបត្ថម្ភបាល់ពន្លត់អគ្គីភ័យចំនួន 200គ្រាប់ ដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2021 ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំយកបាល់ពន្លត់អគ្គីភ័យចំនួន 200គ្រាប់ ( ធំ100 តូច100 ) ឧបត្ថម្ភដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីទទួលក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបានឧបត្ថម្ភអំណោយ នាពេលនេះដើម្បីទុកជាប្រយោជន៍ក្នុងការងារប្រតិបត្តិការណ៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងគ្រោះអគ្គីភ័យផ្សេងៗផងដែរ៕
ឯកឧត្តមជាសុមេធីអភិបាលខេត្តនិងលោកជំទាវបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន បុញ្ញខេត្តារាម(វត្តថ្មី)
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នៅតាមមណ្ឌល ដែលមានឈ្មោះបោះឆ្នោតនៅតាមមណ្ឌលនីមួយនៅក្នុងខេត្តព្រៃវែងដែលបានរៀបចំដោយ គ ជ ប។ ចំពោះការរៀបចំបោះឆ្នោត គឺចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ដែលត្រូវបិទបញ្ចប់នៃការបោះឆ្នោត និងរៀបចំរាប់សន្លឹកឆ្នោតដើម្បីទៀងទាត់នូវលទ្ធផលនៃគណបក្សនីមួយនីមួយៗ ដើម្បីដែលទទូលសំឡេងនៃការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើជាតំណាង ឃុំសង្កាត់របស់ខ្លួននៅតាមមូលដ្ឋានផងដែរ។ សូមបញ្ជាក់ផងដែរថា៖ នៅក្នុងខេត្តព្រៃវែងមានមណ្ឌលបោះឆ្នោតចំនួន ១៨៦១ ការិយាល័យ ដែលមានចំនួនឃុំសង្កាត់ ១១៦ ឃុំ សង្កាត់ ទាំង 13 ក្រុង ស្រុក នៅខេត្តព្រៃវែង ហើយមានគណបក្សឈរឈ្មោះបោះឆ្នោតមានចំនួន 11 គណបក្ស ដោយមាន -គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតទាំង 116 […]