ព័ត៌មានជាតិ

ឯកឧត្តមជាសុមេធីអភិបាលខេត្តនិងលោកជំទាវបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន បុញ្ញខេត្តារាម(វត្តថ្មី)

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នៅតាមមណ្ឌល ដែលមានឈ្មោះបោះឆ្នោតនៅតាមមណ្ឌលនីមួយនៅក្នុងខេត្តព្រៃវែងដែលបានរៀបចំដោយ គ ជ ប។

ចំពោះការរៀបចំបោះឆ្នោត គឺចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ដែលត្រូវបិទបញ្ចប់នៃការបោះឆ្នោត និងរៀបចំរាប់សន្លឹកឆ្នោតដើម្បីទៀងទាត់នូវលទ្ធផលនៃគណបក្សនីមួយនីមួយៗ ដើម្បីដែលទទូលសំឡេងនៃការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីធ្វើជាតំណាង ឃុំសង្កាត់របស់ខ្លួននៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ផងដែរថា៖ នៅក្នុងខេត្តព្រៃវែងមានមណ្ឌលបោះឆ្នោតចំនួន ១៨៦១ ការិយាល័យ ដែលមានចំនួនឃុំសង្កាត់ ១១៦ ឃុំ សង្កាត់ ទាំង 13 ក្រុង ស្រុក នៅខេត្តព្រៃវែង ហើយមានគណបក្សឈរឈ្មោះបោះឆ្នោតមានចំនួន 11 គណបក្ស ដោយមាន
-គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតទាំង 116 ឃុំ
-គណបក្សភ្លើងទាន 116 ឃុំ
-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៦ ឃុំ
-គណបក្សខ្មែរស្រឡាញ់ជាតិ ១៤ ឃុំ
-គណបក្សសញ្ជាតិកម្ពុជា ៥១ ឃុំ
-គណបក្សខ្មែររួមជាតិ ៤២ ឃុំ
-គណបក្សឆន្ទៈខ្មែរ ៨ ឃុំ
-គណបក្សកម្ពុជានិយម ១៣ ឃុំ
-គណបក្សហ្វ៊ុនស៊ីប៉ិច ២៨ ឃុំ
-គណបក្សយុវជនកម្ពុជា 8 ឃុំ
-គណបក្សខ្មែរតែមួយ ៣ ឃុំ
ហើយលទ្ធផលនៃការបោះឆ្នោតដល់ម៉ោង 2 រសៀល ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតប្រមាណជាង ៧២. ៦៨ %៕

adm

Leave a Reply

Your email address will not be published. Required fields are marked *