ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តព្រៃវែង.បានចាប់ខ្លួនលោកមេប៉ុស្តិ៍ឃុំព្នៅទី១ បានភ្លាមៗ ក្រោយបាញ់ប្រពន្ធចុងឱ្យស្លាប់ក្នុងថ្លុកឈាម.!

(ព្រៃវែង)៖សមត្ថកិច្ចបានចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ដែលដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន៤គ្រាប់បណ្តាលឱ្យស្លាប់ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តីនិងប្រពន្ធចុងបានឈ្លោះ
ប្រកែកគ្នាបន្តិចបន្តួចបែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាលផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាកk៥៤ បាញ់ប្រពន្ធ
ចុង៤គ្រាប់។

តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល ១គ្រាប់និងក១គ្រាប់បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងកាលពីយប់ថ្ងៃទី២៤ ខែមីនា។

ជនសង្ស័យឈ្មោះម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង ។

ចំណែកស្រ្តីដែលស្លាប់ឈ្មោះសុខ មួយ អាយុ៥១ឆ្នាំនៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុបុរសដែលបាញ់ប្រពន្ធក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបន្តនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *