ព័ត៌មានសិល្បះនិងកីឡា

League Cup ៖ Man Utd ឡើងវគ្គ ៤ក្រុមក្រោយឈ្នះ Everton ចុងម៉ោង

ឡុងដ៍ ៖ ក្រុមបិសាចក្រហម Manchester United ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup (Carabao Cup) ក្រោយបំបាក់ម្ចាស់ផ្ទះ Everton ២-០ ដោយការស៊ុតបញ្ចូលទីម្នាក់១គ្រាប់ពីសំណាក់ Edinson Cavani និង Anthony Martial ចុងម៉ោងកាលពីយប់មិញ។

ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បើកឆាកនៅនាទី៨៨ ពីការបញ្ជូនរបស់ Anthony Martial។ ចំណែក កីឡាករបារាំង Martial ធ្វើបានសម្រេចគ្រាប់បាល់ខ្លួនឯង ១គ្រាប់ផងដែរនៅនាទី៩០+៦ ក្រោយទទួលបានពី Marcus Rashford។

តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានធ្វើឲ្យ Man Utd ឡើងទៅវគ្គ ៤ក្រុមចុងក្រោយនៃ League Cup ជាលើកទី១៦ ឈរនៅលំដាប់ លេខ២ បន្ទាប់ពី Liverpool ដែលធ្វើបាន ១៧ដងជាប្រវត្តិសាស្ត្រ។ Manchester United ត្រូវប៉ះក្រុមការពារតំណែងជើងឯក Manchester City គ្រាដែល Tottenham Hotspur ជួប Brentford ដែលនឹងធ្វើឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ខាងមុខ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *