ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

  (ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិកាអាស៊ាន លើកទី១២ (12th ASEAN Para Games) ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ ពិធីបើកជាផ្លូវការ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានដំណើរការទៅប្រកបដោយសុវត្ថិភាព ជាមួយមោទនភាពជាតិខ្មែរជាប្រវត្តិសាស្ដ្រ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ,

Read more
ព័ត៌មានសន្តិសុខសង្គម

ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។   បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ អំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច អាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរក បុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះ យ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស

Read more
ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល!(Video inside)

ភ្នំពេញ% កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី  មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។  អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មានឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ

Read more
ព័ត៌មានសន្តិសុខសង្គម

បុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ

ស្រុកពារាំង:ភ្លៀងខ្យល់លាយឡំនិងផ្គរន្ទះបណ្តាលអោយបុរសវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណ:ពេលគាត់ទៅយកគោដែលចងនៅឯវាលស្រែក្បែរភូមិ។ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:៣០នាទីល្ងាចនៅចំណុចខាងកើតភូមិមេលប់   ប្រហែល៤០០ម៉ែត្រ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ម៉ៅ ពៅ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅចំណុចខាងលើ។  បច្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ គួររំលឹកផងដែរថារដូវវស្សាជិតចូលមកដល់ហើយ គឺតែងតែមានភ្លៀង ផ្គរ រន្ទះ ដូច្នេះយើងទាំងអស់គ្នាគួរប្រុងប្រយ័ត្នជាពិសេសពេលមេឃកំពុងភ្លៀងកុំចេញទៅវាលស្រែ ឬជ្រកក្រោមដើមឈើ និងមួយទៀតរាល់គ្រឿងអេឡិចត្រូនិកដែលមានជាតិវិទ្យុសកម្មត្រូវបិតអោយអស់ដើម្បីការពាររាល់ហានីភ័យណាមួយដែលអចកើតឡើងជាយ:ថាហេតុ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4Bជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀតនៅចំណុចបន្ទប់ជួលលេខ២២ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។  ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖ ១/ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ, ២/ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ, ៣/ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ, ៤/ឈ្មោះ តាន់ គីណាល់

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរលួចម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ជនសង្ស័យឈ្មោះ ឌី រ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ មិនពិតប្រាកដ ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ឃាត់ខ្លួនកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ និងទូរស័ព្ទដៃ ដោយបានចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហុងដា១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ស្លាកលេខ ភ្នំពេញ 1IT-8597 ប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យ ឌី រ៉ូ បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខ្លួន និងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នានៅកន្លែងផ្ញើម៉ូតូ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក លុះពេលខ្លួនស្រវឹង ខ្លួនក៏ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ០១គ្រឿង ម៉ាកហុងដាសេ១២៥ និងទូរស័ព្ទដៃចំនួន០២គ្រឿង រួចគេចខ្លួនបាន៣ថ្ងៃ ក៏ត្រូវបានជនរងគ្រោះ ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់រូបខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

រថយន្តFord Ranger មួយគ្រឿងព័ណ៌ ស បើកបុករះ ចូលសុីការបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាលនិងរថយន្តជាច្រើនគ្រឿងផ្សេងទៀត បានរងកាខូចខាតយ៉ាងដំណំ (Video inside)

  ព្រៃវែង% នៅវេលាម៉ោង 20 និង 30 នាទីយប់ថ្ងៃទី១៤ខែ០៥ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក លើផ្លូវជាតិលេខ 11 ស្ថិតនៅក្នុងភូមិស្គរដាចសង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង ( រវាងរថយន្តបើកស្របគ្នាពីលិចទៅកើតហើយរថយន្តដែលបើកពីក្រោយទៅបុករថយន្តដែលបើកខាងមុខបន្ទាប់មករថយន្តដែលបើកពីក្រោយក៏រេចង្កូតទៅបុករថយន្ដដែលឈប់ស្ងៀមជាយផ្លូវចំនួន ៥ គ្រឿង )  1/ រថយន្តម៉ាក ford ពណ៌ ស ស្លាកលេខភ្នំពេញ 2BD 778 7 ( បើកពីក្រោយ )អ្នកបើកឈ្មោះស៊ុន ស៊ីថា ភេទប្រុសអាយុ 41 ឆ្នាំរស់នៅភូមិពោធិចិន្ដាំឃុំ ស្វាយអន្ទរស្រុក ស្វាយអន្ទរខេត្តព្រៃវែង រងរបួសធ្ងន់ ។ 2/ រថយន្តបើកខាងមុខម៉ាកបាឡែន ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AQ 7758 អ្នកបើកឈ្មោះ វន្នីសូដា ភេទប្រុស អាយុ 33 ឆ្នាំរស់នៅភូមិ ព្រងើយទី 1 ឃុំថ្មពូនស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រងរបួសស្រាល ។

Read more
ព័ត៌មានសន្តិសុខសង្គម

ក្លែងជាសមត្ថកិច្ច កាក់ឆែកពលរដ្ឋតាមផ្លូវ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!(Video inside)

កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណា? បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានរកឃើញថា ជនសង្ស័យរូបនេះ មិនត្រឹមជាសមត្ថកិច្ចក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។ ជនសង្ស័យឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ៣៨ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ បានសារភាពថាខ្លួន ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌមានជ័យ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរតាមនីតិវិធី។  ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ តុលា ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពិតប្រាកដមែន។   បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read more
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន

ការប្រកួតបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ រវាងកម្ពុជា និង ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាព ក្នុងលទ្ធផលស្មើគ្នា 1-1។ ក្រលេកមកមើល កងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នា ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដឹកនាំដោយផ្ទាល់ផងដែរ៕

Read more