ព័ត៌មានជាតិ

គួរអោយសោកស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង

ព្រៃវែង %បាក់ស្រុតផ្ទះចូលទន្លេអស់៣ខ្នង នៅស្រុកពារាំង សរុបជាទឹកប្រាក់ជាង៤០០លានរៀល!សោក ស្ដាយបំផុត! ខណៈផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះ បានរអិល បាក់ស្រុតចូលទន្លេ ខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់ប្រមាណជា៤០០លានរៀល! ។ ហេតុការណ៍បាក់ស្រុតផ្ទះនេះ បានកើតឡើង នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០២.០១.២០២៣។ លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំកំពង់ពពិល បានប្រាប់«ដើមរាំង»ថាៈ គ្រោះធម្មជាតិនេះបង្កឡើង ដោយការបាក់ច្រាំងទន្លេទាញដោយផ្ទះពលរដ្ឋ ដែលនៅជាប់មាត់ច្រាំង!។ បើតាមលោកនាយប៉ុស្តិ៍ ផ្ទះចំនួន៣ខ្នង ដែលរងការខូចខាតនោះ ទី១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម.!។ ២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។ ៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។   រីឯម្ចាស់ផ្ទះរងគ្រោះ ទី១៖ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)។  ២៖ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ)។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តព្រៃវែង ក្មួយៗ សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ព្រោះថា ក្មួយៗ សិស្សា នុសិស្ស គឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ ថា ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានពូកែព្រោះថា  ក្មួយៗ សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី និងជាសសរទ្រូងនៃប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងគុណភាព និងលើកស្ទួយនៃវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែខ្លាំងឡើងធ្វេដងដូចបណ្ដាប្រទេសដែលអភិវឌ្ឍន៍នោះដែរ ដែលការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី ២ មករា ឆ្នាំ២០២៣។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្ថែមទៀតថា ថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិត សិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងត្រូវដល់អាយុចូលរៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ សិក្សានុសិស្ស ជាកុលបុត្រ កុលធីតា របស់ប្រទេសជាតិយើង។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង សា្ថប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង

Read more
ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាលិខិតសម្ថ្លេចតេជោថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣

  សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២ – ២០២៣។

Read more
ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន

  នៅព្រឹកថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។ តាមការឲ្យដឹងពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះបើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅថ្ងៃនេះ ក្រៅតែពីការសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាអំណោយដល់ថ្លៃថ្លារបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយកុមារី និងយុវតី ប្រកបដោយក្តីក្តុកក្តួល ចំពោះបញ្ហាដែលពួកគេជួបប្រទះ ពេលកន្លងមក។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពចំពោះការជួយជ្រោមជ្រែង ដើម្បីជាប្រយោជន៍សម្រាប់កុមារី

Read more
ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

  នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅព្រឹកស្អែកនេះផងដែរ ក្រៅតែពីការសួរសុខទុក្ខដោយផ្ទាល់នោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាអំណោយដល់ថ្លៃថ្លារបស់សម្តេចទាំងទ្វេនៅក្នុងអង្គការនេះផងដែរ។ គួររំលឹកថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយយុវនារី និងកុមារី ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជារួចម្តងមកហើយ។ សម្តេចទាំងទ្វេ បានផ្តល់ការអាណិត

Read more
ព័ត៌មានជាតិ

សកម្មភាព រដ្ឋមន្ត្រី កសិកម្ម ចុះពិនិត្យការធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ​ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល

នាព្រឹកថ្ងៃសៅរ៍ ទី​ ៣១​ ខែធ្នូ​ ឆ្នាំ២០២២​ ខ្ញុំនិងសហការី បានចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ​ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល។ ខ្ញុំបានសង្កេតឃើញថា ត្រីឆ្នាំនេះត្រូវច្រើនខ្លាំង។ ដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះកើតមានបានដោយសារប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មេីសក្នុងបឹងទន្លេសាប កាលពីរដូវត្រីពងកន្លងមក ។ ខ្ញុំជឿជាក់ថា ត្រីធម្មជាតិរបស់យើងនៅមានលទ្ធភាពកកើតនិងរីកធំធាត់ឡើងកាន់តែច្រើនបើយើងនៅតែបន្តរក្សាបាននូវជំរកត្រីពងតាមព្រៃលិចទឹកទាំងឡាយ និងបែងចែកឲ្យមាន​រដូវ​នេសាទសមល្មមផ្តល់ពេលវេលាឱ្យមច្ឆាជាតិទាំងឡាយ អាចរីកលូតលាស់បន្តពូជពង្ស។ តុល្យភាពរវាងការអភិរក្ស និងផលិតកម្ម ជាគន្លឹះនៃនិរន្តរភាព។ ដូច្នេះ សូមអ្នកនេសាទទាំងអស់បន្តគោរពច្បាប់​នេសាទ ដេីម្បីរក្សាធនធាននេះឱ្យបានយូរអង្វែង។ ឯអ្នកប្រព្រឹត្តល្មើសនឹងប្រឈមនឹងទោសទណ្ឌយ៉ាងតឹងតែង។ ខ្ញុំបានណែនាំមន្ត្រីជលផលរួចហើយ អំពីយុទ្ធសាស្ត្រនៃការពង្រឺងច្បាប់ដោយមិនផ្អែក​តែ​លើ​បទល្មើស​ជាក់ស្តែងនោះឡើយ។ ឱ្យតែមានភស្តុតាងនឹងកំណត់អត្តសញ្ញាណនៃជនល្មើសបាន ការឃាត់ខ្លួនអាចធ្វើឡើងគ្រប់ពេល។

Read more
ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

  នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ ផ្លូវដែលត្រូវបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប

Read more
ព័ត៌មានជាតិ

សមាជិកមានចំនួន ៥៦នាក់ ស្រី៣០នាក់ត្រូវបានប្រកាសចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍

ព្រៃវែង៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍បានប្រកាសចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍ចំនួន ៥៦ នាក់ ស្រី៣០នាក់ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់បារាយណ៍ ព្រមទាំងលោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។  ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម យឹម ភាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់បារាយណ៍ បានមានប្រសាសន៍ថា៖ ចំពោះបងប្អូន ដែលបានអញ្ជើញចូលរួមជាសមាជិកជាមួយនឹងគណបក្សប្រជាជនកម្ពុជានាពេលនេះគឺជាការយល់ឃើញនូវការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ មាគ៌ានៃប្រទេសកម្ពុជាពោរពេញទៅដោយសុខសន្តិភាព ស្ថេរៈភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជានេះ។  ឯកឧត្តមបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលាដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដ៏អត់អាហារ ឬក៏រត់ចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ទាំងនេះគឺជាការបង្ហាញឲ្យឃើញពីឆន្ទៈដ៏ធំធេងមោះមុតរបស់គណបក្សប្រជាជនកម្ពុជាដែលខិតខំ ការពារសុខសន្តិភាពសេរីភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយខាំក្រាប រស់នៅជាមួយបងប្អូនប្រជាពលរដ្ឋទោះជាលំបាកហត់នឿយយ៉ាងណាក៏ដោយ។  ឯកឧត្តមបានបន្ថែមទៀតថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែល ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ បម្រើបងប្អូនប្រជាពលរដ្ឋ ខិតខំអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចបណ្ដាប្រទេសដទៃទៀតផងដែរ។  រកឱកាសនោះផងដែរសមាជិក ដែលបានចូលរួមរស់ នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក៏បានធ្វើការផ្ដាច់ញាចិត្ត ដើរតាម នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាមួយនេះ ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន៕

Read more