ព័ត៌មានជាតិ

លោក ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្តៃវែង

 ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ សរុប ចំនួន ២៦ រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ ចំនួន ៥១ នាក់ ។

Read more
ព័ត៌មានជាតិ

ព្រះសង្ឃ រួមជាមួយនឹងពុទ្ធបរិស័ទ ខេត្តព្រៃវែងបានប្រារព្ធពិធីដង្ហែរបុណ្យវិសាខបូជា ដើម្បីនឹករលឹកគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង

ព្រៃវែង៖ ព្រះសង្ឃ រួមជាមួយប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីទូទាំងខេត្តព្រៃវែងបានរៀបចំពិធីដង្ហែរបុណ្យវិសាខបូជាដើម្បីរលឹកនឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ផងនិងដើម្បីទទួលបាននៅបុណ្យកុសលដែលកើតចេញអំពីសទ្ធា ជ្រះថ្លារបស់បងប្អូនប្រជាពុទ្ធបរិស័ទនៅក្នុងឱកាសនៃពិធីបុណ្យពិសាខបូជាដែលជាបុណ្យដ៏ធំមួយនៅក្នុងពុទ្ធសាសនានេះ។ នៅក្នុងពិធីបុណ្យវិសាខបូជានេះផងដែរបងប្អូនប្រជាពុទ្ធបរិស័ទបាននាំយកចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុផ្សេងៗយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាដើម្បី បង្សុកូល ឧទិសកុសលផលបុណ្យដែលកើតចេញពីទឹកចិត្តរបស់បងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ដែលគាត់ ធ្វើនៅក្នុងថ្ងៃបុណ្យពិសាខបូជាដល់ញាតិទាំងឡាយទាំង ៧ សណ្តាន របស់ពួកគាត់ផងដែរ។ បុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះសមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។ ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។  ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទ ពេញវង់

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជនសង្ស័យ០២នាក់ បានជិះម៉ូតូសណ្តោងរ៉ឹម៉កធ្វើសកម្មភាព ឆក់ខ្សែ-ក ពីជនរងគ្រោះដែលកំពុងរង់ចាំប្រពន្ធនៅក្នុងផ្សារ បានសម្រេច រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ដើម្បីជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ។ ក្រោយពេលទទួលបណ្តឹងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញអាវុធហត្ថ ខណ្ឌមានជ័យ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ យកមកធ្វើការសាកសួរតាមនីតិវិធី។  ជនសង្ស័យ ឈ្មោះ ពេជ្រ ម៉ៅ អាយុ ៤៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ បានសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ តុលា ពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុច មុខផ្សារស្ទឹងមានជ័យថ្មី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ពិតប្រាកដមែន។   បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

Read more
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ហ្វីលីពីន

ការប្រកួតបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ រវាងកម្ពុជា និង ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបញ្ចប់ដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាព ក្នុងលទ្ធផលស្មើគ្នា 1-1។ ក្រលេកមកមើល កងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នា ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដឹកនាំដោយផ្ទាល់ផងដែរ៕

Read more
ព័ត៌មានសិល្បះនិងកីឡា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើU22 របស់កម្ពុជាមិនឆ្លងវគ្គចែកពូល

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់ បើក្រុមជម្រើសជាតិអាយុក្រោម២២ (U22) របស់កម្ពុជា មិនអាចឆ្លងវគ្គចែកពូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមទេនោះ។ ពីរប្រកួតដំបូង កម្ពុជា ឈ្នះមួយប្រកួត ស្មើមួយប្រកួត មាន ៤ពិន្ទុក្នុងដៃ បន្តឈរកំពូលតារាងក្នុងពូលអេ។ ទោះយ៉ាងណាកម្ពុជា ត្រូវការឈ្នះ ក្នុងជំនួបជាមួយ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដើម្បីធានាអាចឆ្លងផុតវគ្គចែកពូល ឬឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។ «បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សៅ សុខា។ លោកបន្តថា បើមានករណីនោះកើតឡើង លោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត បោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ លោក សៅ សុខា បានសូមប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបលោកអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី៖ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ឲ្យបានល្អ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើឡើងបន្ថែមទៀត ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។  ក្នុងនោះដែរ ឯកឧត្តម  ក៏បានណែនាំដល់ រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ បម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ នឹងត្រូវយកចិត្តទុកដាក់ សំអាតបរិស្ថាន នៅតាមអង្គភាពរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈនានាធ្វើយ៉ាងណាដើម្បីចូលរួម លើកកម្ពស់បរិស្ថានទាំងអស់គ្នា ឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាតអនាម័យល្អនៅតាមមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានណែនាំបន្ថែមទៀតថារដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន នឹងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងទាំងអស់នោះ។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ណែនាំមន្ទីរអង្គភាព អាជ្ញារធរទាំងអស់ ត្រូវយកចំនុចខ្វះខាតរបស់ខ្លួន ទាំងអស់ ដែអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ព្រៃវែង៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា ចំនុចខ្វះខាត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តកន្លងមក ដើម្បីរួមគំនិត មតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះធ្វើយ៉ាងណាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត។  ក្រោយពីបានស្ដាប់នូវផែនការសកម្មភាព របាយការណ៍ និងបញ្ហាប្រឈម ចំនុចខ្វះខាត មួយចំនួន ដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាពរបស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះដើម្បីយកមកធ្វើការដោះស្រាយរួម។  ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បាន ថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអនុវត្តន៍ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើ នាពេលកន្លងមក។  ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងថា មន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាពខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព ត្រូវតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានសកម្មភាពទាំងឡាយ ជាពិសេសការអនុវត្តឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវជម្រុញឲ្យបានល្អក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ

Read more
ព័ត៌មានស៊ើបអង្កេត

អុញនោះ! រថយន្តលុចសុិស៣៣០ អស់សាំងតាមផ្លូវ ទើបដឹងថាដឹកឈើ

ខេត្ដមណ្ឌលគិរី៖ រថយន្តស៊េរីទំនើបម៉ាក់ឡិចស៊ីសមួយគ្រឿង ដែលផ្ទុកទៅដោយឈើខុសច្បាប់ពេញមួយរថយន្ត ត្រូវសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបបានដោយជោគជ័យ ខណៈដែលរថយន្តនោះអស់សាំងតាមផ្លូវនៅចំនុចក្បែរស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើលព្រៃឈើនៅស្រុកកែវសីមា បានឲ្យដឹងថា រថយន្តឡិចស៊ីសដឹកឈើខាងលើគឺជាកម្មសិទ្ធិរបស់ឈ្មួញជើងខ្លាំងម្នាក់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ថ្ងៃ ដោយជោគជ័យ ប៉ុន្តែលើកនេះមកត្រូវអស់លក្ខ ព្រោះតែអស់សាំង នៅក្បែរស្នាក់ការបរិស្ថាន៦៤ នាយប់ថ្ងៃទី៣០ខែមេសា នេះ។ យោងតាមប្រភពច្បាស់លាស់ពីស្រុកកែវសីមាបានបញ្ជាក់ថា រថយន្តដឹកដែលត្រូវបង្ក្រាប ជារបស់ឈ្មួយឈើល្បីឈ្មោះម្នាក់ឈ្មោះទូ ហើយរថយន្តនេះត្រូវក្រុមអ្នកកាសែត និងមន្ត្រីអង្គការ ដេញប្រផាត់ប្រភីងចាប់តាំងពីទឹកដីស្រុកកែវសីមា រហូតដល់ទឹកដីខេត្តក្រចេះ ទើបរថយន្តដឹកឈើនោះបកត្រឡប់ក្រោយមកអស់សាំងនៅចំណុចក្បែរស្នាក់ការបរិស្ថាន៦៤ក្នុងស្រុកកែវសីមា ៕ដោយសហការី

Read more
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ការប្រកួតបាល់ទាត់រវាង កម្ពុជា vs ទីម័រខាងកើត

ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ កម្ពុជាទទួលបានជ័យជំនះលើភ្ញៀវ ក្នុងលទ្ធផល 4-0។ កម្មវិធីប្រកួតបានបញ្ចប់ទៅដោយរលូនក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទកភាព និងសុវត្ថិភាព ដែលក្នុងនោះគេឃើញមានកងកម្លាំងប្រដាប់អាវុធចម្រុះ បានរួមគ្នាប្រឹងប្រែង ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញតួនាទីយ៉ាងម៉ឹងម៉ាត់ ស្វាហាប់ ប្រកបដោយឯកសណ្ឋាន មធ្យោបាយ សម្ភារៈ ទំនើបទាន់សម័យ ក្រោមការអញ្ជើញចុះដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ) ៖នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល​ និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់

Read more