ព័ត៌មានស៊ើបអង្កេត

អុញនោះ! រថយន្តលុចសុិស៣៣០ អស់សាំងតាមផ្លូវ ទើបដឹងថាដឹកឈើ

ខេត្ដមណ្ឌលគិរី៖ រថយន្តស៊េរីទំនើបម៉ាក់ឡិចស៊ីសមួយគ្រឿង ដែលផ្ទុកទៅដោយឈើខុសច្បាប់ពេញមួយរថយន្ត ត្រូវសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបបានដោយជោគជ័យ ខណៈដែលរថយន្តនោះអស់សាំងតាមផ្លូវនៅចំនុចក្បែរស្នាក់ការបរិស្ថាន៦៤ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើលព្រៃឈើនៅស្រុកកែវសីមា បានឲ្យដឹងថា រថយន្តឡិចស៊ីសដឹកឈើខាងលើគឺជាកម្មសិទ្ធិរបស់ឈ្មួញជើងខ្លាំងម្នាក់នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ថ្ងៃ ដោយជោគជ័យ ប៉ុន្តែលើកនេះមកត្រូវអស់លក្ខ ព្រោះតែអស់សាំង នៅក្បែរស្នាក់ការបរិស្ថាន៦៤ នាយប់ថ្ងៃទី៣០ខែមេសា នេះ។

យោងតាមប្រភពច្បាស់លាស់ពីស្រុកកែវសីមាបានបញ្ជាក់ថា រថយន្តដឹកដែលត្រូវបង្ក្រាប ជារបស់ឈ្មួយឈើល្បីឈ្មោះម្នាក់ឈ្មោះទូ ហើយរថយន្តនេះត្រូវក្រុមអ្នកកាសែត និងមន្ត្រីអង្គការ ដេញប្រផាត់ប្រភីងចាប់តាំងពីទឹកដីស្រុកកែវសីមា រហូតដល់ទឹកដីខេត្តក្រចេះ ទើបរថយន្តដឹកឈើនោះបកត្រឡប់ក្រោយមកអស់សាំងនៅចំណុចក្បែរស្នាក់ការបរិស្ថាន៦៤ក្នុងស្រុកកែវសីមា ៕ដោយសហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *