ព័ត៌មានសន្តិសុខសង្គម

ចោរលួច០៨នាក់ ៣ករណីផ្សេងគ្នា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចសម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់ភ្លើង និងដែក ក្នុងខុនដូមួយកន្លែង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១/ឈ្មោះផៃ ផាត ភេទប្រុស អាយុ២៥ឆ្នាំ, ២/ឈ្មោះ ជឿន វីឌូ ភេទប្រុស អាយុ១៩ឆ្នាំ, ៣/ឈ្មោះ រតនៈ ធារ៉ា

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរដៃឆៅខាងកាប់ប្លន់ ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!(Video inside)

កាលពីវេលាម៉ោង ២ៈ០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមួយបានកើតឡើង ដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមទៅលើនារីរងគ្រោះម្នាក់ យកទូរស័ព្ទ០១គ្រឿង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និង ឈ្មោះ កង កែវ ហៅប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាង ៖ ដាវចំនួន០១ដេីម, ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770 ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ។ ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវភ្ជង់ប្លន់យកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ដោយជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន

Read more
ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែកគំនិតឆក់ទូរស័ព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកជាថ្មី!

ភ្នំពេញ%កាលពីវេលាម៉ោងប្រមាណ ម៉ោង​០០:៣០នាទី​ រំលងអាធ្រាតឈានចូលថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម​ មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ​ប្រុស​ អាយុ២៧ឆ្នាំភ្លាមៗតែម្តង។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួ​នក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ករណីបាញ់បោះសេរីជាង២រយគ្រាប់នៅផ្ទះលំហែរលើខ្នងភ្នំគិរីរម្យ

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីបាញ់បោះសេរី​រហូត​ដល់ជាង​២រយគ្រាប់នៅផ្ទះលំហែរ​លើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ពេលនេះ​សមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តនិតិវិធី។ បើតាមការរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើង។ ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ហើយពេលនេះកម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ។ តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ

Read more
ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!

ភ្នំពេញ%នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច មានគ្រោះថ្នាក់រងការខូចខាតទាំងស្រុង ព្រមទាំងកម្លាំងល្បាតចំនួន ០២នាក់ រងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ៖ ១.ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ)។ ២.ឈ្មោះ

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរលួចម៉ូតូ០២នាក់ប្រុសស្រី ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចកាច់កម៉ូតូ០១គ្រឿង​នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានឈ្មោះ តាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ និង ឈ្មោះ យ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០២២ ស្លាកលេខ ស្វាយរៀង 1T-2940 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Read more
ព័ត៌មានសន្តិសុខសង្គម

ប្រធានសាលាដំបូង និង ប្រធានអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ជាមួយមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ជួបគ្នារឹតចំណងកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមួត!

បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញអំពីការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងស្ថាប័នតុលាការ ស្ថាប័នអយ្យការ និងស្ថាប័នអាវុធហត្ថ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យ៉ាងស្អិតរមួត។ ក្នុងជំនួបរវាងស្ថាប័នទាំង៣ខាងលើ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក្នុងនាមម្ចាស់ផ្ទះ បានធ្វើការបង្ហាញនូវបទពិសោធន៍គ្រប់គ្រងដឹកនាំរបស់លោកផ្ទាល់ ក៏ដូចជាការកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៃទីបញ្ជាការក្នុងរយៈកាលកន្លងមក ជូនដល់ភ្ញៀវ បានទស្សនាសព្វកន្លែងផងដែរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ករណីចុះបង្ក្រាបគ្រឿងចក្រវ៉ៃព្រៃភ្នំរុករករ៉ែ ប្រៀបដូចវ៉ៃបំបែកឆ្នាំងបាយអាជ្ញាធរខេត្តពោធិ៍សាត់!

  (ពោធិ៍សាត់) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះដោយផ្ទាល់បង្ក្រាបបទល្មើសឈូសឆាយព្រៃភ្នំរុករករ៉ែ នៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះត្រូវបានក្រុមមន្ត្រីដែលចូលរួមនិយាយថា វាប្រៀបដូចជាការហែកសំពត់ពុករលួយរបស់ពួកមន្ត្រីខេត្តពោធិ៍សាត់ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្ត។ យ៉ាងណាក៏ដោយមិនទាន់មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសនៅឡើយទេ។ គេកំពុងរង់ចាំមើលថា តើពួកអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងនេះ រួចខ្លួនដោយស្រួលឬយ៉ាងណា? នាព្រឹកថ្ងៃសៅរ៍ទី ២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤៥ នាទីព្រឹកលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការជាមួយលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយនឹងប្រធានមន្ទីរបរិស្ថាន និងកងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសគ្រឿងចក្រអេស្កាវ៉ាទ័រកាយ នឹងវ៉ៃព្រៃភ្នំរុករករ៉ែនៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ក្នុងនោះមានមេការគ្រឿងចក្រ ១នាក់ ផងដែរ និងបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ភ្នំដែលឈ្មួញកំពុងដាក់គ្រឿងចាក់វ៉ៃព្រៃ កាយដើម្បីរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ប្រជាពលរដ្ឋក៏ធ្លាប់ឃើញកម្លាំងអង្គការវ៉ាយអេត ចុះទៅទីនោះផងដែរ។

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បានបំប៉ន មេរៀនស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយគ្រូជំនាញមកពីប្រទេសអូស្រ្តាលី!

ភ្នំពេញ% ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកបំប៉នមេរៀន ស្តីពីជំនាញស្វ័យការពារខ្លួន និងការសង្គ្រោះបឋមក្នុងពេលប្រតិបត្តិការ បង្ហាត់បង្រៀនដោយ លោក Paul Johnstone ដែលជាគ្រូបង្ហាត់ជំនាញស្វ័យការពារខ្លួន (Krav Maga) និងជំនាញការសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមកពីប្រទេសអូស្រ្តាលី ក្រោមការសម្របសម្រួលរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប។ បន្ទាប់ពីបានធ្វើការបង្ហាត់បង្រៀន នូវមេរៀនរួចមក លោក Paul Johnstone ក៏បានប្រគល់ជូននូវសម្ភារសង្រ្គោះបឋមក្នុងពេលប្រតិបត្តិការមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមានបណ្តេញចេញពីក្របខណ្ឌ បើមានសមាជិកអាវុធហត្ថរូបណា ជាប់ពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ% ការព្រមានរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជ អាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣។ មានប្រសាសន៏នៅក្នុងពិធីនោះ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់មេបញ្ជាការរង ទទួលជំនាញ មេបញ្ជាការតាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន។ ហើយអ្វីដែលជាជាអត្ថិភាពទៀតនោះ គឺត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា…..៕

Read more