ព័ត៌មានជាតិ

លោក ហាស់ ពណ្ណភ័ណ ត្រូវ បានប្រកាស ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ

ព្រៃវែង៖ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហាស់ ពណ្ណភ័ណ ដែលជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី នៃស្រុកព្រះស្ដេចត្រូវបានផ្ទេរភារកិច្ច មកជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ នៃស្រុកកំចាយមារ ខេត្តព្រៃវែង ជំនួសលោក អ៊ុំ ប៉ូល័ក្ខ ដែលត្រូវបាន ផ្ទេរភារកិច្ចទៅជាប្រធានទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិ បន្ទាយចក្រី វិញដែលវិធីនេះស្ថិតក្រោមអធិបតីភាពលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង។

លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ណែនាំដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោក អភិបាលរងខេត្ត ក៏សូមផ្ដាំផ្ញើដល់លោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យថ្មី និងលោកស្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវនៅកិច្ចការសំខាន់ៗមួយចំនួន ដោយត្រូវចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរក្នុងចំណោមមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ។ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការគោរពច្បាប់គោលការណ៍នានា និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការទទួលខុសត្រូវ របស់មន្ត្រីម្នាក់ៗឯងតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ នឹងត្រូវជៀសវាង ៣ យ៉ាង គឺត្រូវជៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ ត្រូវជៀសវាង និងនៅឲ្យឆ្ងាយពីអំពើពុករលួយ។ ត្រូវចៀសវាងឲ្យបាននៅសកម្មភាពដែលបង្ករការលំបាកដល់អ្នកឆ្លងកាត់។

ក្នុងឱកាស់នោះលោក ហាស់ ពណ្ណភ័ណ ត្រូវបានប្រកាស ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ បានធ្វើការប្តេជ្ញាចិត្ត គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់។ បន្ត និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់។ ថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈតាមបន្ទាត់ព្រំដែន អោយបានល្អប្រសើរ។ យកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងអាជីវករ ដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ឲ្យបានទាន់ពេលវេលា និងបានល្អប្រសើរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *