ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។ ២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ ៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។ ៤-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ

Read more
ព័ត៌មានជាតិ

ដំណឹងសួររកម្ចាស់ម៉ូតូ អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖

-ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។ -ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម   ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្នម៉ូតូទាំង០៣គ្រឿង កំពុងរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕

Read more
ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ០១គ្រឿង ក្នុងចំណោមម៉ូតូ០៣គ្រឿង ដែលអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសស្វែងរកម្ចាស់ កាលពីម្សិលមិញ ត្រូវបានម្ចាស់មកទទួលយកទៅវិញ!

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ម៉ូតូ០១គ្រឿង ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ត្រូវបានម្ចាស់ឈ្មោះ គ្រាង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៨ ភូមិកំពង់ពោធិ៍ ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ និងទទួលយកទៅវិញហើយ។ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កពីភូមិ ព្រៃស្នៀតខាងលិច ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការលួចនេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានលួចទៅ ហើយនោះ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្និនងការខេត្តនិងលោក ជុំទាវ ដង្ហែអង្គកឋិកទាននិងនាំយកបច្ច័យចំនួន៣៦.៩០០ដុល្ល្លា ទៅកាន់វត្តកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

  ត្បូងឃ្មុំ : មហាឧបាសិកាពុទ្ធសានូបត្ថមក៌ សង ពិន ត្រូវជាម្ដាយរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មន្ត្រីក្រោមឱវាទ  អាជ្ញាធរដែនដី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តកំចាយមារ  ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ  ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅព្រឹកថ្ងៃទី០៥  ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អង្គកឋិកទាននេះ មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល  ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃស្នកការខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី បានប្រមូលបច្ច័យបានចំនួន៣៦.៩០០ដុល្លា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តបន្តទៀតផងដែរ។ ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានគូសរំលឹកដឹងថា :  ក្រោយពីថ្ងៃជ័យជំនះ

Read more
ព័ត៌មានស៊ើបអង្កេត

មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង បំភ្លឺរបៀបភូកកុហក់ក្នុងករណីស្លាប់អ្នកជម្ងឺជាបន្តបន្តាប់

(ព្រៃវែង)៖ ក្រោយឃើញលិខិតបំភ្លឺរបស់”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”នៅថ្ងៃទី០៤.១១.២០២២ ដែលបានបំភ្លឺ របៀបលាងខ្លួនចំនួន៦ចំណុច នោះមក.!។ ឥឡូវនៅថ្ងៃទី០៥.១១.២០២២ ប្រពន្ធរបស់សព ដែលជាអ្នកមើលថែទាំប្ដីផ្ទាល់ បានអះអាងថាៈ គ្រូពេទ្យនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង” មិនបានដាក់អុកសែន ដល់ប្ដីខ្លួនឡើយ ហើយក៏មិនបាន សុងទឹកនោម ឱ្យប្ដីរបស់អ្នកស្រី ដូចការបំភ្លឺនោះទេ.!។សូមជម្រាបថាៈ”មន្ទីរសម្រាកព្យាបាល និងសម្ពព សុខ ខេង”មានទីតាំងនៅលើដងផ្លូវជាតិលេខ៨ មុខផ្សារស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ តំណាង”គ្លីនិក”មួយនេះ បានចេញលិខិតបំភ្លឺ ភ្លាមៗ ក្រោយសារព័ត៌មានជាច្រើនស្ថាប័ន ផ្សព្វផ្សាយរិៈគន់ ពាក់ព័ន្ធ ការស្លាប់អ្នកជំងឺជាបន្តបន្ទាប់។ ជាពិសេស គឺស្លាប់បុរសម្នាក់ នៅស្រុកស៊ីធរកណ្ដាល កាលពីថ្ងៃទី០៣.១១.២០២២ នេះតែម្ដង!។ នៅក្នុងលិខិតបំភ្លឺនោះ”គ្លីនិក សុខ ខេង”អះអាងថាៈ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងស្លាប់នៅផ្ទះរបស់គាត់ទេ មិនមែនស្លាប់នៅក្នុងគ្លីនិក របស់ខ្លួនឡើយ។ ដោយគ្លីនិក បានលើកហេតុផលជាច្រើនរហូតដល់០៦ចំណុច ក្នុងនោះ គ្លីនិក អះអាងថាៈ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីកសិកម្មនិងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍បច្ចេកវិឡាកម្ពុជាឆ្នាំ២០២២នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង ២.០០ រសៀលដល់ម៉ោង៣:១៥ រសៀល

English below]  ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង៣:១៥ រសៀល។  ពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ នឹងប្រារព្ធឡើងនៅចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។  សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមកុំបីអាក់ខាន។  ចុះឈ្មោះចូលរួមទស្សនាដោយសេរីឥឡូវនេះ   H.E. DITH Tina, Minister, Ministry of Agriculture, Forestry and Fisheries, will deliver remarks at the opening ceremony of Cambodia Tech Expo (CTX) 2022

Read more
ព័ត៌មានជាតិ

សារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ

(ភ្នំពេញ)៖ នាឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមេបញ្ជាការរង និងមន្រ្តីអាវុធហត្ថទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចពិជ័យសេនា ទៀ បាញ់ សូមមានសុខភាពល្អបរិបូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឍនាវាកម្ពុជា កាន់តែរុងរឿងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ គុណូបការៈដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចពិជ័យសេនា ដែលបានលះបង់កម្លាំងកាយចិត្ត

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តឡើងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ!(Video inside)

ភ្នំពេញ% ក្រោមដំបូលសន្តិភាពនិងការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោរលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដ៏ទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់។ ព្រមជាមួយគ្នាផងដែរ នៅក្នុងព្រឹត្តិការសំខាន់ៗទាំងនេះ អាវុធហត្ថ រាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។ ជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជា នឹងមាន ការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០~៤១ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ, ទិវាបុណ្យឯករាជ្យជាតិ, ទិវាកំណើតកងយោធពលខេមរភូមិន្ទ, ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន – នាយករដ្ឋមន្ត្រីវៀតណាម,

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

នៅព្រឹក ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសបើកវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP។

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ កែច្នៃរថយន្ត១០គ្រឿង ដែលទទួលបានពីសប្បុរសជន ទៅជារថយន្តបម្រើប្រតិបត្តិការចម្រុះមុខងារ!(Video inside)

រថយន្ត១០គ្រឿង ក្នុងនោះមាន រថយន្ត Ford Ranger XLT ចំនួន០៥គ្រឿង និង រថយន្ត IZUZU ចំនួន០៥គ្រឿង ដែលអាវុធហត្ថ រាជធានីភ្នំពេញទទួលបាន ពីសប្បុរសជនកន្លងមក ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការកែច្នៃ និងបំពាក់គ្រឿងបន្ថែម ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ សម្រាប់អង្គភាពប្រើប្រាស់ជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា ។ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនខាងលើ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង១០គ្រឿងប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ

Read more