ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ !

  1. ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២

(កំពង់ធំ) នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ឯកឧត្តម ក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្ត វិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការ លទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជន យើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួន យើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

សូមបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការការ ពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ៖

•៣ការពារ រួមមាន:
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)

៣កុំ រួមមាន:
១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក
២-កុំទៅកន្លែងមានមនុស្សច្រើន
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។
🙏🙏🙏សូមគោរពអរគុណសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា🙏🙏🙏

 

adm

Leave a Reply

Your email address will not be published. Required fields are marked *