ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តឡើងជាបន្តបន្ទាប់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ!(Video inside)

ភ្នំពេញ% ក្រោមដំបូលសន្តិភាពនិងការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោរលើឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដ៏ទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និង អន្តរជាតិ ជាបន្តបន្ទាប់។ ព្រមជាមួយគ្នាផងដែរ នៅក្នុងព្រឹត្តិការសំខាន់ៗទាំងនេះ អាវុធហត្ថ រាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។

ជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជា នឹងមាន ការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖ កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០~៤១ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន, មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ, ទិវាបុណ្យឯករាជ្យជាតិ, ទិវាកំណើតកងយោធពលខេមរភូមិន្ទ, ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន – នាយករដ្ឋមន្ត្រីវៀតណាម, ការប្រកួតកីឡាជាតិលើកទី៣ ( ១៩-៣០/១១/២០២២ ) ជាដើម។ ដើម្បីជាការដាស់តឿនក្រើនរំលឹកពង្រឹងស្មារតី កុំឲ្យបាត់ ម្ចាស់ការលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែលនឹងត្រូវអនុវត្តក្នុងព្រឹត្តិការជាតិ-អន្តរជាតិ នាពេលខាងមុខ ដោយធ្វើការណែនាំនិងត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ មានការចូលរួមពី លោក មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕

IMG_2435

adm

Leave a Reply

Your email address will not be published. Required fields are marked *