ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោសម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ Wed/១៦/Dec/២០២០

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីសម្រេច តែងតាំងសមាសភាព នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសម្ដេចជាប្រធានកិត្ដិយស និងទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ជាប្រធាន។ យោងតាមសេចក្ដីសម្រេចបានបង្ហាញថា ក្នុងក្រុមប្រឹក្សាជាតិនេះ មានអនុប្រធាន ចំនួន០៦រូប ដែលសុទ្ធតែជារដ្ឋមន្ដ្រីក្រសួងផ្សេងៗ និងអនុប្រធានអចិន្ដ្រៃយ៍ម្នាក់ ព្រមទាំងសមាជិកចំនួន២៨រូបទៀតផងដែរ៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ៖

Read more
ព័ត៌មានជាតិ

ដំណឹងល្អ ពីក្រសួងសុខាភិបាល ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ត្រូវបានព្យាបាលជាសះស្បើយ (៥នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា) ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។ អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖ ១៖ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។ ២៖ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ៣៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ៥៖ បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ពង្រឹងការងារ ដែលជារបត់តាមបែបគន្លងថ្មី! Wed/១៦/Dec/២០២០

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង តាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហានចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប១០៩នាក់ ធ្វើការប្រជុំការងារពីចម្ងាយ តាមរយៈ ប្រព័ន្ធអនឡាញ ដែលជារបត់ការងារតាមបែបគន្លងថ្មី ក្នុងកាលៈទេសៈបង្កាទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញនាពេលនេះ គឺផ្តោតលើការបន្តចូលរួមបង្កាទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយគ្រប់សកម្មភាពរស់នៅនិងបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការចេញបំពេញបេសកកម្មរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ត្រូវប្តូរមកអនុវត្តតាមគន្លងថ្មី និងត្រៀមកម្លាំងជានិច្ច ដើម្បីចូលរួមអនុវត្តដីកាតុលាការ ៕

Read more
ព័ត៌មានស៊ើបអង្កេត

បែកធ្លាយលិខិតអណាមឹកចេញពីមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែង Wed/១៦/Dec/២០២០

សូមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមេត្តាពិនិត្យលើបុគ្គលឈ្មោះ ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងឡើងវិញផងទាន!

Read more
ព័ត៌មានជាតិ

លោកជា សុមេធី អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ គោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាត ជម្ងឺវីរុសប្រភេទថ្មី(COVlD-19) Tue/១៥/Dec/២០២០

(ខេត្តព្រៃវែង) ÷ព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមឲ្យគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺ(COVID-19) ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតជម្ងឺវីរុសប្រភេទថ្មី(COVID-19) នៅសាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។ កិច្ចប្រជុំគណ:កម្មការនេះបានធ្វើឡើង មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីសាលាខេត្ត សមាជិកសភាពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ លោកអភិបាលខេត្ត សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងខេត្តព្រៃវែងយើងពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ វិជ្ជមាននៅឡើយទេ ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ ដោយរដ្ឋបាលខេត្តនៅតែបន្ត និងអនុវត្តសកម្មភាពបន្ថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែផុសផុលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តនូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដា អង្គភាពរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់នៅក្នុងខេត្ត។ ក្រៅពីនេះ

Read more
ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនសម្រេចឱ្យបេក្ខជនប្រ​ឡងបាក់ឌុបឆ្នាំសិក្សា២០១៩-​២០២០ជា​ប់ទាំងអស់គ្នា Tue/១៥/Dec/២០២០

ការថ្លែងសាររយៈពេលជិត៤ម៉ោងនាព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនបានសម្រេចមិនអនុញ្ញាតឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នោះទេ ដោយសម្ដេចឱ្យបេក្ខជនសិក្សាឆ្នាំ២០១៩-២០២០ ជាប់ទាំងអស់គ្នា។ សម្តេចហ៊ុន សែនថ្លែងបញ្ជាក់ថា “ខ្ញុំជាប្រមុខដឹកនាំប្រទេសខ្ញុំទទួលខុសត្រូវ​ចំពោះមុខរដ្ឋសភា ហើយក៏ទទួលខុសត្រូវចំពោះមុខព្រះភ័ក្តព្រះមហាក្សត្រ ធ្វើឱ្យកូនគេស្លាប់ឆ្លងពេញទឹកពេញដី ដោយតែរឿងរបស់អស់លោកធ្វើហ្នឹង!។ ដូច្នេះខ្ញុំត្រូវមានសិទ្ធិអារកាត់ខ្ញុំមិនឱ្យប្រឡងទេនៅថ្ងៃទី១១ខែមករា នេះ។ខ្ញុំប្រកាសពីពេលឥឡូវនេះអីចឹង!​គឺនៅសល់ជម្រើសទី៣ដែលបញ្ជូនមកហ្នឹង!គឺករណីការរីករាលដាលកូវីដធ្ងន់ធ្ងរក្រសូងនឹងផ្អាកការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំ២០១៩-២០២០ ដោយជំនួសវិញនូវការវាយតម្លៃលទ្ធ​ផល​នៃការប្រឡងឆមាសរបស់បេក្ខជនដើម្បីកំណត់ថាជាប់ឬធ្លាក់”។ សម្ដេចបាន​លើក​ឡើងថាការស្នើសុំនោះត្រូវហើយ។ប៉ុន្តែអូ្នកដែលរងគ្រោះគឺគ្រូបង្រៀនដែលជាអ្នកផ្តល់ពិន្ទុ ដូច្នេះសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌុបឱ្យជាប់ទាំងអស់គឺវាឆាប់ចប់ ហើយក្មេងៗ​ប្រឹងរៀន ដោយចាប់ផ្តើមចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យណាដែលខ្លួនស្រឡាញ់។ពាក់ព័ន្ធនឹងការប្រឡងឌីប្លូមវិញ សម្ដេចក៏សម្រេចឱ្យជាប់ទាំងអស់។ សម្តេច​ក៏បានថ្លែងថា “បើជាជ្រុលអីចឹងហើយហង់ ជួនណារ៉ុន អើយទៅជាអីចឹងទៅ។យើងទទួលយកការការពិតនៃសភាពការណ៍នេះបើទោះបីជាអីចឹងក៏វាគ្រាន់ជាងសម័យប៉ុលពតដែលមិនបានរៀន។ មុនយើងទទួលបានសន្តិភាពយើងបានរៀនតែកំពុងរៀន​ឆះសាលា​រៀន រត់ចូលត្រង់សេ។អីចឹងពេលវានៅគ្រាន់បើអីចឹងហើយវាជាការលើកទឹកចិត្តមួយដល់យុវជនតាមរយៈសិស្សានុសិស្សសម្រាប់ចូលរួមទប់ស្កាត់ការរីករាលដា​ជំងឺកូវីដ១៩​នៅកម្ពុជា”។សម្តេចបានអះអាងថា ការសម្រេចបែបនេះ​ព្រោះជាសិទ្ធិអ្នកនយោបាយដែលជាអ្នកកាន់ដឹកនាំប្រទេស៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាមផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងថ្ងៃចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ Tue/១៥/Dec/២០២០

ខេត្ដកំពង់ចាម៖ ឯកឧត្តម​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងសមាជិក-សមាជិកាទាំងអស់ សូមសម្ដែងនូវអំណរសាទរឥតឧបមា ក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ។ នាឱកាសដ៏ប្រពៃថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Read more
ព័ត៌មានជាតិ

ខ្ញុំបាទ សុខ លូ អភិបាលខេត្តកំពង់ធំសូមបួងសួងដល់វត្ថុសក្កិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សេរីមង្គល បវរមហាប្រសើរ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នងឱកាសបុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំTue/១៥/Dec/២០២០

ខ្ញុំបាទ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ ឆ្នាំ🙏🙏🙏

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលថវិកាឧបត្ថមសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ពីស្នងការនគរបាលខេត្តកំពង់ចាម Tue/១៥/Dec/២០២០

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានទទួលថវិកាឧបត្ថមដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នូវទឹកប្រាក់ចំនួន ១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូងចំនួន១ លានដូស ស្មើនឹង ៥០មុឺននាក់។

Read more
ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមន្ត្រីដែលបញ្ចប់ការធ្វើ ចត្តាឡីស័ក និងធ្វើតេស្តលើកទី៣រួចរាល់ចូលបម្រើការងារវិញ Tue/១៥/Dec/២០២០

ភ្នំពេញ ៖ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យចេញ-ចូល បម្រើការងារវិញចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩ លើកទី៣ រួចរាល់ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តទៅ លើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យសុខភាពដោយក្រសួងសុខាភិបាល៕

Read more