ព័ត៌មានជាតិ

លោកជា សុមេធី អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ គោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាត ជម្ងឺវីរុសប្រភេទថ្មី(COVlD-19) Tue/១៥/Dec/២០២០


(ខេត្តព្រៃវែង) ÷ព្រឹកថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
លោក ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមឲ្យគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺ(COVID-19) ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាតជម្ងឺវីរុសប្រភេទថ្មី(COVID-19) នៅសាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។

កិច្ចប្រជុំគណ:កម្មការនេះបានធ្វើឡើង មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីសាលាខេត្ត សមាជិកសភាពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។

លោកអភិបាលខេត្ត សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅក្នុងខេត្តព្រៃវែងយើងពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ វិជ្ជមាននៅឡើយទេ ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការទប់ស្កាត់នូវការឆ្លងរាលដាលនៃជំងឺនេះ ដោយរដ្ឋបាលខេត្តនៅតែបន្ត និងអនុវត្តសកម្មភាពបន្ថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែផុសផុលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តនូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដា អង្គភាពរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់នៅក្នុងខេត្ត។

ក្រៅពីនេះ រដ្ឋបាលខេត្តបានត្រៀមបម្រុងទីតាំងទុកសម្រាប់ទទួលពីគ្រោះ និងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលសង្ស័យឆ្លង និងអ្នកស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លងកូវីដ-១៩ និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត”ជម្ងឺឆ្លងកូវីដ-១៩”នេះ នៅចុងប៉ម និងកន្លែងចត្តាឡីស័កជាច្រើនកន្លែងថែមទៀត។

លើសពីនេះ លោក ជា សុមេធី បានជំរាបដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការជម្រុញដល់គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ជាពិសេស មន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល ត្រូវធ្វើយ៉ាងណា ដាក់ចេញនូវទិសដៅ ដើម្បីបន្តលើកកម្ពស់ អនុវត្តយ៉ាងសកម្ម តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្កាទប់ស្កាត់ប្រឆាំង និងការរីករាលដាលនៃវីរុសប្រភេទថ្មីកូវីដ-១៩(COVID-19) ដែលកំពុងកើតមានជាសកល។

ជាចុងក្រោយ លោក ជា សុមេធី អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ទីរ អង្គភាពជុំវិញខេត្តជួយឧបត្ថម និងគាំទ្របន្ថែមជូនដល់គណៈកម្មការបង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ដើម្បីសម្រួលបន្ទុករដ្ឋបាលខេត្ត ក៍ដូចជាប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូលផងដែរ។

adm

Leave a Reply

Your email address will not be published. Required fields are marked *