ព័ត៌មានជាតិ

លោកស្រី ឡុង គន្ធា អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣

ព្រៃវែង៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុន សែន កំពង់លាវ លោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដែលមានរយៈពេល ពីថ្ងៃ គឺថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,១៣៥ នាក់ ស្រីចំនួន ៤,៣៥៤ នាក មានចំនួន ១៥ មណ្ឌល មានចំនួន ៣២៧ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ រួមហ្នឹងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕

Read more
ព័ត៌មានជាតិ

អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!(Video inside)

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅថ្មី ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ អាគារដែលសាងសង់នេះ គឺស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

Read more
ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងធនធានទឹកបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបន្តថា ទន្ទឹមនេះ ចរន្ដខ្យល់ក្ដៅហើយសើមនៃសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា ដោយឡែកនៅថ្ងៃទី៧ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យមមួយទៀតពីប្រទេសចិន ដែលលាតសន្ធឹងដល់ភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្ម

ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំធំ(A)សាលាខេត្តព្រៃវែងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញផ្តល់បទសម្ភាសលើប្រធានបទស្តីពី “ព្រៃវែង ដែលជាខេត្តមានសក្តានុពលលើវិស័យកសិកម្មកំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា” ជាមួយស្ថានីយ៍ទូរទស្សន៍ សុី អិន សុី (CNC)។ កិច្ចសម្ភាសនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត។  

Read more
ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែងប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី, លោក អ៊ុំ ប៉ូល័ក្ខ ជំនួសលោក ហាស់ ពណ្ណភ័ណ

(ព្រៃវែង)៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង តំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី​ នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយលោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួសលោក ហាស់ ពណ្ណភ័ណ។ អភិបាលរងខេត្តព្រៃវែង បានស្នើប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ បណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិ សូមយកចិត្តទុកដាក់បំពេញការងារ ឱ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕

Read more
ព័ត៌មានជាតិ

យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាលខេត្តព្រៃវែង រកឃើញមន្ដ្រី១១នាក់មានសារធាតុញៀន និងបញ្ជូនទៅមណ្ឌលបន្សាប

(ព្រៃវែង)៖ យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង របស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាលទ្ធផលបានរកឃើញថា មានមន្ដ្រីចំនួន១១នាក់ មានសារធាតុញៀននៅក្នុងខ្លួន។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមន្ដ្រីនគរបាលទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅមណ្ឌលស្ដារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្ដស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ  អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារបានស្វែងរកឃើញមន្ត្រីនគរបាល ដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម

Read more
ព័ត៌មានជាតិ

ឃាត់ខ្លួនបានហើយឃាតក វ៉ៃសម្លាប់សត្វឈ្លូសនៅខេត្តកោះកុង ដែលផ្អើលពេញ Facebook នោះ ! ចាប់បានម្នាក់ ឈ្មោះ តាន់ អ៊ូខុង នៅសល់សហចារីកំពុងតាមប្រមាញ់ពីសមត្ថកិច្ច

ខេត្តកោះកុង ៖ ទីបំផុត ! រកឃើញហើយយុវជន ដែលជាឃាតក វាយសម្លាប់សត្វឈ្លូសនៅឆ្នេរកុកហាវ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្ទាប់ពីប្រជាពលរដ្ឋ ផ្ទុះពេញ Facebook ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច ថ្នាក់ដឹកនាំអំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្រាវជ្រាវបង្ក្រាប យកមកផ្តន្ទាទោសជននោះ ។ សូមបញ្ជាក់ថា៖ សមត្ថកិច្ចខេត្តកោះកុងបានបង្ហាញមុខយុវជន ដែលជាអ្នកវ៉ៃសម្លាប់សត្វឈ្លូស កំពុងប្រឹងហែលទឹកសមុទ្រ នៅឆ្នេរកុកហាវ ដើម្បីព្យាយាមគេចពីសេចក្តីនៃអំណាចទឹកសមុទ្រ តែជនទំនើងនេះ យកឈើវែងយ៉ាងធំវ៉ៃសម្លាប់ ហើយអោយគូកន ២នាក់ទៀតអូសសត្វឈ្លូសយកទៅ ។ យុវជននោះបានចូលសារភាព​ក្រោយ​ពីមានអ្នកផ្តល់ព័ត៌មាន​ឱ្យសមត្ថកិច្ចឈានទៅកំណត់អត្តសញ្ញាណរបស់ជនដៃដល់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ ។ ដោយមានការឯកភាពសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញា សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ​រកអ្នកពាក់ព័ន្ធបន្ថែម​ ។ ចំពោះវិធានការបែបណាលើជននេះ គឺរង់ចាំមន្ត្រី​ជំនាញធ្វើការសិន​ ។ ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ តាន់ អ៊ូខុង ជាសន្តិសុខរបស់ក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ

Read more
ព័ត៌មានជាតិ

ជនមានពិការភាពច្រៀងតាមស្តុប ត្រូវបានជួបពិភាក្សា និងយកចិត្តទុកដាក់ពីក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ

ភ្នំពេញ៖ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយជនមានពិការភាពសរុបចំនួន ១៣០រូប ដែលច្រៀងនៅតាមសាធារណៈ ដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើតមានចំពោះពួកគេ និងសំណូមពរផ្សេងៗ។ កិច្ចពិភាក្សារវាងក្រសួងសង្គមកិច្ច និងជនមានពិការភាពច្រៀងតាមស្តុបនៅថ្ងៃនេះ មានការចូលរួមពីឥស្សរជន និងគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់។ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា គោលបំណងនៃការអញ្ជើញបងប្អូនមកចូលរួមក្នុងកម្មវិធីសំណេះសំណាលនាពេលនេះ គឺដើម្បីស្ដាប់នូវបញ្ហាប្រឈមនានាដែលកើត មានចំពោះបងប្អូន និងសំណូមពរផ្សេងៗ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ យកមកពិនិត្យ ពិចារណា និងចាត់វិធានការសមស្របនានា ដើម្បីឆ្លើយតបតាមតម្រូវការ និងស្ថានភាពជាក់ស្ដែងរបស់បងប្អូនឱ្យមានភាពល្អប្រសើរឡើង។ ឯកឧត្តម ឯម ច័ន្ទមករា បន្តថា កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បាននិងកំពុងអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ច្បាប់ស្ដីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព ផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព និងលិខិតុបករណ៍ជាតិ និងអន្តរជាតិយ៉ាងពេញលេង ក្នុងបំណងលើកស្ទួយជីវភាពរស់នៅ លុបបំបាត់ការរើសអើង និងជំរុញការចូលរួមក្នុងសកម្មភាពសង្គមរបស់ជនមានពិការភាព។

Read more
ព័ត៌មានជាតិ

អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល!

  (ភ្នំពេញ)៖ អ្នកសារព័ត៌មាន ដែលអនុវត្តផ្ទុយពីវីជ្ជាជីវៈស្ដីពីរបបសារព័ត៌មាន ប្រព្រឹត្តកំហុសឆ្គង ឬមិនផ្សាយព័ត៌មាន ប្រឈមនឹងលុបអាជ្ញាប័ណ្ណចោល! ។ នេះបើយោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបមកក្រសួងព័ត៌មាន នៅថ្ងៃទី៣០.១០.២០២៣។ នៅក្នុងលិខិតនោះកម្មវត្ថុ៖ ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។ យោង៖ – លិខិតលេខ០៦២ សណ ព.ម ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន – ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖ ១.ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ

Read more