ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបន្តចុះអប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនចូលរួមសហការជាមួយអាជ្ញាខណ្ឌក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី Sat/១២/Dec/២០២០


(ភ្នំពេញ)៖ថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ប្រមាណជា១០០នាក់ បន្តចុះធ្វើរដ្ឋបាលនៅលើសួនច្បារ មុខវត្តបទុមវតី ដែលយុវជនប្រុសស្រី បានផឹកសុីឡូឡា ពេញសួនច្បារ(អាចចាត់ទុកថាជាក្មេងទំនើង) និងដើម្បីធ្វើការប្រកាស់ អប់រំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយលេងកម្សាន្តនៅលើសួនច្បារវត្តបទុមវត្តីដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់អាជ្ញាធរខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី ក៏ដូចជាទីសប្បាយភាពនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ក្នុងនោះជាគោលការណ៍ លោក អភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចម្រុះ ធ្វើការប្រកាស់ ផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ ជម្ងឺរាតត្បាតកូវីត១៩ ដោយរក្សាគម្លាត ឲ្យបានត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នានៅលើសួនច្បារនោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *