ព័ត៌មានជាតិ

សន្តិសុខ បែកគំនិត លួចម៉ូតូ និងទូរស័ព្ទដៃ ពីកន្លែងធ្វើការ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ% បន្ទាប់ពីទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរាយការណ៍ថា មានករណីបុរសជាសន្តិសុខម្នាក់ បានធ្វើសកម្មភាព លួច ម៉ូតូ០១គ្រឿង និងលួចទូរស័ព្ទដៃចំនួន០៣គ្រឿង ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង២២និង៣០ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុច អគារខុនដូរលេខ៣៥ ផ្លូវ៤៥៦កែង១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន នោះរួចមក។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ រស់ ផល្លីដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើ កាលពីវេលាម៉ោង០៧និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥២៨ កែង២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌ផ្កាឈូក ស្លាកលេខកំពង់ធំ 1M-0014 និងទូរស័ព្ទដៃចំនួន០៣គ្រឿង

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី​-អឺរ៉ុប ជាង​ ៣,០០០នាក់

ថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាថ្ងៃនេះ និងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោ បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែ ក៏បានធ្វើឱ្យមានកាលានុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។ សម្តេចតេជោបានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩។ ការយកឈ្នះលើជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់ ក្នុងនោះគ្រូបង្រៀនត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់ឪពុកម្តាយទូទៅ ត្រូវមើលថែនិងគ្រប់គ្រងកុមារឲ្យបានដិតដល់! (Video inside)

នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា បានប្រទះឃើញកុមារវង្វេងឪពុកម្តាយ ម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ឲ្យចុះទៅដល់កន្លែងកើតហេតុ ហើយបានទទួលយកកុមារាម្នាក់នោះ មកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកឪពុកម្ដាយ និងបានជូនដំណឹងទៅកាន់វិទ្យុ ABC ផងដែរ ដើម្បីឲ្យជួយប្រកាសរកឪពុកម្ដាយ អាណាព្យាបាល មកទទួលយកកុមារត្រឡប់ទៅផ្ទះវិញ។ ក្រោយពីបានធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ក៏ដូចជាវិទ្យុABCផងនោះ នៅទីបំផុត កុមារា ដែលវង្វេងឪពុកម្តាយម្នាក់នេះ ត្រូវបានម្ដាយឈ្មោះ ចិន ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកទទួលយកត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព។ កុមារា មានឈ្មោះថា

Read more
ព័ត៌មានសន្តិសុខសង្គម

ជំនាញម៉្យាងម្នាក់ទេ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនចូលគុកដូចគ្នា!

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។ ១.ជនសង្ស័យឈ្មោះ សុខ ហេង ហៅ វង្ស នីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក ដោយបានប្រើល្បិច ទូរស័ព្ទទៅបញ្ជាទិញទូរទស្សន៍0១គ្រឿង ម៉ាក អិលជី ទំហំ៤៣អ៊ិញ តម្លៃ ៣៤៥ដុល្លារ ហើយខ្លួនបានឲ្យអ្នកលក់ដឹកយកមកឲ្យនៅចំណុច ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលអ្នកលក់ដឹកទូរទស្សន៍មកដល់ចំណុចខាងលើហើយ ខ្លួនក៏ឲ្យបក្ខពួកឈ្មោះ និត ហៅ ពើក យកទូរទស្សន៍ដាក់លើម៉ូតូកង់បី រួចក៏ជិះចេញទៅ ហើយខ្លួនក៏ឲ្យអ្នកដឹកទូរទស្សន៍ ឡើងទៅយកលុយនៅលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទីបី លុះពេលឡើងដល់ជាន់ទីមួយ ខ្លួនបានដោះអាវក្រៅចេញ បម្រុងរត់គេចខ្លួន តែត្រូវអ្នកលក់ទូរទស្សន៍ដឹងមុន ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថ

Read more
ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន 4 លានរៀល, ស័ង្គសី 50 សន្លឹក, អង្ករ 2 បាវ, មី 1 កេសធំ, ទឹកសុទ្ធ 2 កេស, ត្រីខកំប៉ុង 2 យួរ, ទឹកត្រីទឹកសុីអុីវ 2 យួរ និង អំណោយរបស់មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មាន អង្ករ​  2 បាវ, មី 2 កេសតូច,

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរាយករណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា សាលារៀន សោ ហឺ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៤ ដោយឧកញ៉ាបំរុងរដ្ឋ សោ ហឺ មានឈ្មោះថាសាលាកុមារី សោ ហឺ រហូតដល់ឆ្នាំ១៩៧៩ ត្រូវបានរបបខ្មែរក្រហមយកធ្វើជាឃ្លាំងស្តុកជី និងដាក់ស្បៀងសម្រាប់កងទ័ព ទើបចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៥ បានបើកដំណើរការឡើងវិញ ដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី២ ទីរួមខេត្ត។ ឯកឧត្តមបន្តថានៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៤ សាលានេះបានប្ដូរឈ្មោះមកជាសាលាមធ្យមសិក្សាកម្រិត១ និងចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន បានប្ដូរឈ្មោះជាអនុវិទ្យាល័យ សោ

Read more
ព័ត៌មានជាតិ

ផ្ចះចំនួន ៣ ខ្នងត្រូវបានផ្តល់ជូនដល់គ្រួសារក្រីក្រ ចាស់ជរា ក្នុងក្រុព្រៃវែង ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ព្រៃវែង៖  នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មការធិការ បានដឹកនាំក្រុមប្រតិបត្តសាខា និងក្រុមការងារអនុសាខាក្រុង អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ៣ ខ្នង លេខ ១៦១ ដល់ ១៦៣ ដែលទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលប្រក់ក្បឿងជ័រ រួមទាំងបង្គន់អនាម័យ ចំនួន ៣ ដែលជាអំណោយរបស់សាខាខេត្តកាកបាទក្រហមកម្ពុជាព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៣ គ្រួសារ ក្នុងក្រុងព្រៃវែង។ នាឱកាសនោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មការធិការ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ នៅ សាលាធម្មសភាវត្តបុទុមវតីរាជវរារាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទីវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។ នៅចំពោះព្រះភក្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីសោកសង្រេកយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គត់របស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។ សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។ លោកបន្តថាដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។ លោកនាយកបន្តថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប

Read more
ព័ត៌មានជាតិ

ប្រជាពលរដ្ឋបន្តប្រើរូបភាពញុះញង់ប្រមូលផ្តុំគ្នា បំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ក្នុងការដោះស្រាយវិវាទដីធ្លី

បាត់ដំបង៖ ក្រុមមនុស្សទន្ទ្រានយកដីស្របច្បាប់របស់អ្នកដទៃមួយក្រុម នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានប្រមូលផ្តុំគ្នា បង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី។ ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានប្រើរូបភាពមហាជន មកប្រមូលផ្តុំគ្នា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជាម្ចាស់ដីស្របច្បាប់ មិនឲ្យភ្ជួររាស់ឈូសឆាយលើដីខ្លួនឯង ដោយពួកគាត់អះអាងថា ជាម្ចាស់ដីនេះដែរ ទោះបីជាគ្មានឯកសាបញ្ជាក់ពីការកាន់កាប់ដីក៏ដោយ។ មេខ្លោងប្រមូលផ្តុំគ្នាព្រឹកនេះ មានឈ្មោះ អៀន ណាវី ហៅយាយវ៉ែនតា និងឈ្មោះ លត ធី ជាអ្នកប្រមូលផ្តុំគ្នា ដែលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ក្រុម ប៉ុន្តែក្រុមហ៊ុនមិនទាន់ចាត់វិធានការផ្លូវច្បាប់នៅឡើយទេ ដោយសារទុកឱកាសឲ្យពួកគាត់ចេញមុខសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន។ នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ​ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដោយវិធីឈ្នះ-ឈ្នះ គឺគ្មានភាគីណាមួយខាតបង់ច្រើនឡើយ។ នៅកិច្ចប្រជុំនេះ មានការចូលរួមពីភាគីតំណាងក្រុមហ៊ុន ជាអ្នកទិញដី

Read more