ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត

នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

នាព្រឹក ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅស្រុកំពង់ត្របែក

ព្រៃវែង៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ញាណ វិបុល (ហៅ ឈឿ) ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល មានសេចក្តី ក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ញាណ វិបុល ទីប្រឹក្សាក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីវេលាម៉ោង ៩:៣០នាទីយប់ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។ មរណភាព ឯកឧត្តម ញាណ វិបុល គឺជាការបាត់បង់នូវមន្ត្រីដ៏សកម្មមួយរូប ដែលត្រូវជាប្អូន ជាបង

Read more
ព័ត៌មានជាតិ

អភិបាលរងខេត្តព្រៃវែង ចំនួន ៤ រូប  ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្ត ថ្មី នៃខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលរងខេត្តព្រៃវែង ចំនួន ៤ រូប  ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។ ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើរដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មី និងនាយករដ្ឋបាលពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស៊្រាង អញ្ជើញបើកការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!(Video inside)

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកដំណើរការ ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានប្រវែង១,០០០ម៉ែត្រ ស្របតាមផ្លូវបេតុង (ផ្លូវបឹងរំចង់) ពីផ្លូវជាតិលេខ២ ឆ្ពោះមក ភូមិព្រែកកំពឹស ដោយឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារ រួមជាមួយ ក្រុមហ៊ុនបុរី ប៊ែលវីឡា រួមគ្នាចំណាយថវិកា ក្នុងគម្រោងទឹកប្រាក់ សរុបប្រមាណជា ៥០,០០០$ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ ប្រព័ន្ធលូរំដោះទឹកមួយខ្សែនេះមានសារប្រយោជន៍សំខាន់ណាស់ ដែលអាចធានា រំដោះទឹកពីក្នុងសង្កាត់ចំនួន០៤ គឺទឹកដែលហូរជន់ធ្លាក់មកពីសង្កាត់ស្ពានថ្ម សង្កាត់រលួស សង្កាត់ទៀនចូលមកភូមិសាស្ត្រ សង្កាត់ព្រែកកំពឹសតាមមុខច្រក បុរីវីអាយភី ដែលអាចធ្វើឱ្យប៉ះពាល់លិចលង់ដល់ភូមិព្រែកកំពឹសទាំងមូល និងមួយផ្នែកនៃ ភូមិក្រាំងស្វាយ ។ ប្រព័ន្ធលូមួយខ្សែនេះគឺមានគុណសម្បត្តិទទួលរំដោះទឹកដែលហូរកាត់សង្កាត់ទាំង៤ក្នុងខណ្ឌដង្កោខាងលើ បង្ហូរចូលប្រឡាយលេខ៦៦ ចាក់ឆ្ពោះចុះទៅដល់ស្ទឹងតាហោ តាមប្រព័ន្ធលូធំដែលឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បានជួយកសាង និងបានជួលជុលកែលម្អឡើងវិញកាលពីឆ្នាំកន្លងមក។ ដូចទម្លាប់រាល់ដងផងដែរ

Read more
ព័ត៌មានជាតិ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ។ វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។ អូស្ត្រាលី ជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦,៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-ដ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ-១៩។ វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាបន្តបន្ទាប់៕

Read more
ព័ត៌មានជាតិ

ពិធីបុណ្យចម្រើនព្រះជន្ម និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី(Video inside)

ព្រៃវែង៖ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម  ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន រួមទាំងបងប្អូនសាច់ញាតិ កូនចៅបានរៀបចំពិធីបុណ្យចម្រើនព្រះជន និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី ដើម្បីជាការតបស្នង សងគុណជូនចំពោះអ្នកមានគុណ ធំធេងរបស់លោកទាំងពីរ ដែលប្រារព្ធធ្វើនៅភូមិស្រែដូនតូច សង្កាត់ពញាពន្ធ ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ។ ចំពោះសមាណគុណដ៏ធំធេងរបស់លោក ឪពុក អ្នកម្ដាយ ឪពុកក្មេក ម្ដាយក្មេក ដែលបានខិតខំបីបាច់ថែរក្សាកូនចៅ រហូតដល់កូនចៅបានធំគ្រប់ៗគ្នានេះ គុណនេះពិតជាធំធេងមិនអាច ពណ៍នាបាននោះទេ ដើម្បីជាការតបស្នងសងគុណ ដល់លោកអ្នកមានគុណអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន រួមទាំងបងប្អូនសាច់ញាតិកូនចៅចៅទួត ទាំងអស់ បានរួមមតិគ្នារៀបចំពិធី ពិធីបុណ្យចម្រើនព្រះជន និងឆ្លងព្រះចេតិយ៍ ជូនចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ជា សុន និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ចន្ទី

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។ លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស !

នាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ ប៉ូវកម្លាំង ប៊ើរី ចំនួន ៥០០កេស ពី លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ដោយមិនបង្អង់យូរ ភេសជ្ជៈដែលទទួលបានពីសប្បុរសជនខាងលើ ត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងឲ្យក្រុមការងារ ធ្វើការបែងចែកជូនដល់តាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គ្រប់ៗគ្នា។ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា ដែលមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

Read more
ព័ត៌មានជាតិ

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ!

ភ្នំពេញ%នៅវេលាម៉ោង១៣និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងដែលបានរាយការណ៍។ ពេលកម្លាំងអន្តរាគមន៍ ចុះទៅដល់ ជនសង្ស័យបានរត់ចូលពួនសំងំលាក់ខ្លួន ក្នុងផ្ទះអ្នកជិតខាង ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យេស សម័យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៦៦ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបានប្រគល់ឱ្យ កម្លាំងមជ្ឈមណ្ឌលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀនកងពលតូចលេខ៣១

Read more