ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត

(ភ្នំពេញ)ចេញផ្សាយ ថ្ងៃទី 21 ខែមិនា ឆ្នាំ2023 ភ្នំពេញ៖នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។ លទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ

Read more
ព័ត៌មានសិល្បះនិងកីឡា

មិនសរសើរមិនបាន! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ

បន្ទាប់ពីបញ្ចប់រដូវកាល World Cup 2022 កីឡាករវ័យក្មេង Kylian Mbappe បានសម្រេចចិត្តយកប្រាក់រង្វាន់របស់ខ្លួន ផ្ដល់ជូនដល់មូលនិធិដើម្បីជួយដល់កុមារនៅអាហ្វ្រិក។ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ក្ដៅគគុកជាមួយអាហ្សង់ទីន Mbappe បានធ្វើឱ្យអ្នកគាំទ្ររាប់សិបលាននាក់សប្បាយចិត្ត និងមានមោទកភាពជាខ្លាំង នៅពេលដែលខ្សែប្រយុទ្ធបារាំងរូបនេះសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ទាំងអស់ ក្នុងរដូវកាល World Cup ទៅជួយដល់កុមារក្រីក្រ។ យោងតាមការចែករំលែករបស់ Mbappe ជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកបាននិយាយថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់ចំនួន ៤សែនដុល្លារអាមេរិក ដើម្បីបរិច្ចាគដល់មូលនិធិសប្បុរសធម៌ផ្គត់ផ្គង់កុមារខ្សត់ខ្សោយនៅអាហ្វ្រិក។

Read more
ព័ត៌មានសិល្បះនិងកីឡា

League Cup ៖ Man Utd ឡើងវគ្គ ៤ក្រុមក្រោយឈ្នះ Everton ចុងម៉ោង

ឡុងដ៍ ៖ ក្រុមបិសាចក្រហម Manchester United ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន League Cup (Carabao Cup) ក្រោយបំបាក់ម្ចាស់ផ្ទះ Everton ២-០ ដោយការស៊ុតបញ្ចូលទីម្នាក់១គ្រាប់ពីសំណាក់ Edinson Cavani និង Anthony Martial ចុងម៉ោងកាលពីយប់មិញ។ ខ្សែប្រយុទ្ធ Edinson Cavani រកគ្រាប់បើកឆាកនៅនាទី៨៨ ពីការបញ្ជូនរបស់ Anthony Martial។ ចំណែក កីឡាករបារាំង Martial ធ្វើបានសម្រេចគ្រាប់បាល់ខ្លួនឯង ១គ្រាប់ផងដែរនៅនាទី៩០+៦ ក្រោយទទួលបានពី Marcus Rashford។ តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានធ្វើឲ្យ Man Utd ឡើងទៅវគ្គ ៤ក្រុមចុងក្រោយនៃ League Cup ជាលើកទី១៦ ឈរនៅលំដាប់ លេខ២ បន្ទាប់ពី Liverpool ដែលធ្វើបាន ១៧ដងជាប្រវត្តិសាស្ត្រ។ Manchester United ត្រូវប៉ះក្រុមការពារតំណែងជើងឯក Manchester City

Read more
ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕

Read more