ព័ត៌មានជាតិ

ឃាតកម្មដល់រន្ធត់មួយបុរស់ម្នាក់សម្លាប់ស្រ្តីរងគ្រោះនៅក្នុងបន្ទប់គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែនសាខាស្រុកស្វាយអន្ទរ

ព្រៃវែង÷ថ្ងៃអាទិត្យទី២៦ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ២១/២០នាទីយប់ម្សិលមិញខាងព័ត៌យើង បានទទួលព័ត៌មានពីលោកអធិការស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លាប់នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
-សាកសពឈ្មោះមុំ ចិន្តា ភេទស្រីអាយុ ២៧ ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្ត
ព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន ។
-ក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណះព្រះរាជអាជ្ញារងនិងលោកឧត្តសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌបានដឹកនាំកំលាំងជំនាញ សហការជាមួយសមត្ថកិច្ចស្រុក .ប៉ុស្តិ៍នគរបាលរដ្ឋបាល
ធ្វើការពិនិត្យដល់កន្លែងកេីតហេតុនិងសាកសពផ្ទាល់
-សាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង
-សម្លៀកបំពាក់ជាប់នឹងខ្លួន
-កដៃទាំង២មានស្នាមខ្សែរចងកដៃទ្រុត៤កន្លែង
-កែងដៃទាំង២ស្នាមជាំខ្មៅ
-កែងជើងសងខាងដាច់រលាត់ស្បែក
*ព័ត៏មានៈ តាមកាបំភ្លឺពីម្តាយសាកសពឈ្មោះសឿ សុវណ្ណរី អាយុ៥០
ឆ្នាំ ថានៅវេលាម៉ោង
១០.០០ នាទីព្រឹកមេរបស់គាត់ហៅអោយទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០.០០នាទីទើបដឹងរឿង
ពត៍មានពីក្រុមការងារធ្វើការជាមួយកូនទូរសព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា ។
*សន្និដ្ឋានៈ យោងតាមការពិនិត្យកន្លែងកើត
ហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយ
សារការប្រើកម្លាំងខ្ទុប
មុខអោយថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម ។
-ក្រោយពីបានបំពេញនីតិវិធីចប់សព្វគ្រប់សមត្ថកិច្ចយើងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
លុះស្អែកឡើងម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៧ឆ្នាំ២០២១សមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួន
ជនសង្ស័យនៅមន្ទីរពេទ្យបង្អែកអ្នកលឿងដែលមានឈ្មោះយ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត ១៩៩៩ រស់នៅភូមិល្ហើយ ឃុំ+ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ។
-សមត្ថកិច្ចក៍ធ្វើការសាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន។
~បច្ចុប្បន្ន: ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

adm

Leave a Reply

Your email address will not be published. Required fields are marked *