ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីងក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG 

ឆ្លងចរន្តអគ្គីសនីបណ្តាលអោយឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីងក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG (ខេត្តកណ្ដាល)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មានអគ្គីភ័យឆាបឆេះរោងចក្រខ្សែភ្លើងឃ្យុងស៉ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ តាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿង និងឡានទឹក(7NG)ចំនួន ០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ទៀតថា ហេតុការណ៍អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ ទំហំនៃការខូចខាតរួមមាន ៖ ម៉ាស៊ីនភ្លើងធំ ចំនួន ០១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ ១៥គ្រឿង តុបាយ កៅអី និងកង្ហាមួយចំនួនផងដែរ។ តាមសេចក្ដីរាយការណ៍បញ្ជាក់ថារោងចក្រនេះមានម្ចាស់ឈ្មោះ ចាង សាងហូ អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងរោងចក្រនេះ មានកម្មករកំពុងធ្វើការ ចំនួន១,៦៧៥នាក់ប្រុស និង ស្រី១,៣១៨នាក់៕

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងសូមថ្លែងអំណរគុណនិងជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

(ខេត្តព្រៃវែង) ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ដែលបានឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២៥០កេស ទឹកត្រី ១០០យួរ ទឹកសុីអុីវ ១០០យួរ និងត្រីខ ចំនួន១០កេសធំ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកស្រីប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ សូមជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

Read more
ព័ត៌មានជាតិ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ រួមមាន កំពង់ធំ- អង្គការអាដ្រាកម្ពុជា ឧបត្ថម្ភអង្ករចំនួន ៩.៦០០គីឡូក្រាម ត្រីខកំប៉ុងចំនួន ៩.២១៦កំប៉ុង សណ្ដែកបាយចំនួន ៣៨៤គីឡូក្រាម សណ្ដែកដីចំនួន ៣៨៤គីឡូក្រាម ប្រេងឆាចំនួន ៣៨៤ដប អំបិលអុីយ៉ូតចំនួន ៣៨៤កញ្ចប់ ទឺកត្រីចំនួន ៣៨៤ដប ទឹកស៊ីអុីវចំនួន ៣៨៤ដប ភួយចំនួន ៣០៨ មុងចំនួន ៣០៨ កន្ទេលចំនួន ៣០៨ ខ្នើយចំនួន ៣០៨ សាប៊ូចំនួន ៣០៨ដុំ អាកុលចំនួន ៩កាន ជែលលាងដៃចំនួន ៣០៨ដប និងធុងបាញ់ថ្នាំចំនួន ៩ធុង – លោក ខឹម ខៀង និងលោកស្រី ខែក នន់ តំណាងកសិករផ្គត់ផ្គង់​ទឹក​ជុំវិញ អាងតាខៀង ស្ថិតនៅតំបន់អូរតាសេក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន ៨០០.០០០៛ (ប្រាំបីសែនរៀលគត់) សូមជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ

Read more
ព័ត៌មានជាតិ

ដោយអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ

ភ្នំពេញ÷អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័នៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឲ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ។ ក្រុមហ៊ុន ស៊ីភី កម្ពុជា ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់

Read more
ព័ត៌មានជាតិ

ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ

(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នឹងនេសាទ ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ នឹងបញ្ចប់នៅពេលណានោះដែរ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកៀគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្តានុពលផលិតលើគ្រប់អនុវិស័យឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ប្រយោជន៍ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ បន្តរក្សានូវកំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ បង្កើតឱកាសការងារ រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកម្ភះ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។ ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជានៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនេះ លោកជំទាវ Teo Lay Cheng បានគោរពអរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដែលបានផ្តល់កិត្តិយសអោយលោកជំទាវបានចូលជួបក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកនេះទទួលលោកជំទាវ។ ជាមួយគ្នានោះដែរលោកជំទាវក៏បានគោរពសំដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ បានយ៉ាងឆាប់រហ័សជាទីបំផុតដែលធ្វើអោយកម្ពុជាមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។ រីឯការកាត់បន្ថយភាពក្រីក្រក៏មានល្បឿនលឿនគួរអោយកត់សម្គាល់ផងដែរ។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា សិង្ហបុរី មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានមានប្រសាសន៍ថា

Read more
ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ត្រូវបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ 

ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ត្រូវបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ (កំពង់ចាម) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ និងរងចាំពេលវេលាសមស្របណាមួយ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ គួរបញ្ជាក់ថា៖

Read more
ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ កញ្ញា ផាន់ សុនីតា និងលោក SHIH HSIU CHEN

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះ កញ្ញា ផាន់ សុនីតា និងលោក SHIH HSIU CHE នារសៀល ថ្ងៃចន្ទ ៩កើត ខែចេត្រ ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមេបញ្ជាកា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីសប្បុរសជននូវម៉ាសសរុបចំនួន២០ម៉ឺនម៉ាស ក្នុងនោះ កញ្ញា ផាន់ សុនីតា នាយិកាប្រតិបត្តិការ នៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចំនួន១០ម៉ឺនម៉ាស និង លោក SHIH HSIU CHEN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រូ ស៊ីង ហ្គាម៉ែន ១០ម៉ឺនម៉ាស ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការ ការពារសុខភាពរបស់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។

Read more
ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ម៉ាឡេសុីផ្តល់សំណងខ្ទង់មុឺនដុល្លាបើចាក់វ៉ាក់សាំងហើយមានប្រត្តិកម្ម

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទទី២២ខែមីនា បានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងចំនួន២.៤លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំងកូវីដ ដែលទទួលរងប្រតិកម្មធ្ងន់ធ្ងរដោយសារតែការចាក់ថ្នាំ។ ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់បុគ្គលិកជួរមុខជិត៤៣០,០០០នាក់រួចទៅហើយ ដែលភាគច្រើនបានទទួលដូសដំបូងនៃវ៉ាក់សាំង ដែលត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមមូលនិធិថ្មីនេះ បុគ្គលរូបណាដែលត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែប្រតិកម្មវ៉ាក់សាំង នឹងមានសិទ្ធិទទួលបានទឹកប្រាក់ចំនួន ៥០,០០០រីងហ្គីត (១២,១៧១ដុល្លារអាមេរិក) ហើយប្រសិនបើលទ្ធផលបណ្តាលឲ្យមានពិការភាពឬស្លាប់ នឹងទទួលបានប្រាក់ ៥០០,០០០រីងហ្គីត។ លោក Adham និយាយថា អាជ្ញាធរសុខាភិបាលបានកត់ត្រានូវប្រតិកម្មមិនល្អចំពោះចាក់វ៉ាក់សាំងចំនួន២០ករណី គិតត្រឹមថ្ងៃទី១៨ខែមីនា ដោយមានបញ្ហាដូចជារមាស់ ដកដង្ហើមខ្លីនិងញ័រទ្រូងជាដើម។ ដោយមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង លោក Adham បានប្រាប់សន្និសីទកាសែតថា “មិនទាន់មានការស្លាប់ណាមួយ ទាក់ទងទៅនឹងវ៉ាក់សាំងនៅឡើយទេ”។ យុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមកាលពីថ្ងៃទី២៣ខែកុម្ភៈ ដោយប្រើវ៉ាក់សាំង Pfizer-BioNTech ខណៈអាជ្ញាធរទើបចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ចិននៅថ្ងៃទី១៨ខែមីនាប៉ុណ្ណោះ។ គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ជាង ៣៣០,០០០ករណីនិងមានអ្នកស្លាប់ ១,២៣៣នាក់៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ CNA

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមបន្តទទួលថវិកាឧបត្ថម្ភពីសប្បុរសជន

(កំពង់ចាម) គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមបន្តទទួលថវិកាឧបត្ថម្ភពីសប្បុរសជន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ អញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកា ពីសប្បុរសជននានា នៅក្នុងខេត្តកំពង់ចាម ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។ #នាមសប្បុរសជនចូលរួមឧបត្ថម្ភនាឳកាសនេះមានដូចខាងក្រោម÷ ១, មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២ លានរៀល និងទឹកបរិសុទ្ធ ៨០០ យួរ។ ២, ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០

Read more