ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង ២គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបឆ្លងខេត្ត!(Video inside)

នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង៣នាក់ រួមមាន ១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២/ ឈ្មោះ  នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន​(ដបកែច្នៃ) ជញ្ជីងថ្លឹង០២ គ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ លោកអនុសេនីយ៍ទោ ពេជ ចិត ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ និងភេសជ្ជៈ ០៣កេស, អង្ករ ០២ការុង រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕

Read more
ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ព្រៃវែង៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលពិធីនេះមានការអញ្ជើញចូលរួម លោក កែវ ធា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមប្រធានមន្ទីរ ប្រធានរជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករចំណូល នានាជុំវិញខេត្ត។ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបង្ហាញនូវគោលការណ៍សំខាន់ៗដើម្បីឲ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានដំណើរការប្រកបដោយប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាឆ្នាំ ២០២៤។ លោក ទួន សុគន្ធ បន្តថា សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នេះគឺមានគោលបំណងដើម្បីផ្សព្វផ្សាយដល់មន្ទីរនានាជុំវិញខេត្ត ទាំងអស់ដើម្បីអនុវត្តនូវសារាចរណ៍អំពីគោលការណ៍ណែនាំ របស់ក្រសួង ក៍ដូចជារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តនៅចរាចរណ៍ទាំងអស់នេះទទួលបានប្រសិទ្ធភាព និងទទូលបានជោគជ័យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។ លោក ប្រធានមន្ទីរ

Read more
ព័ត៌មានជាតិ

សម្តេច ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៦ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តព្រៃវែង

នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៦ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តព្រៃវែង។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៦ របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា។ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអាននូវសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៦

Read more
ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ លោកអនុសេនីយ៍ទោ ពេជ ចិត ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ និងភេសជ្ជៈ ០៣កេស, អង្ករ ០២ការុង រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕

Read more
ព័ត៌មានជាតិ

លោក ខេង យ័ន ត្រូវបានបញ្ចប់ដំណែងពីអភិបាលក្រុងកែប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យបញ្ចប់តំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ។ ដោយសារប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែង ជាមួយនឹងខ្លឹមសារទាំងស្រុងថា៖ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។ គួរម្លឹកថា កាលពីកន្លងទៅថ្មីៗនេះ លេចដំណឹងថា

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចែកម៉ាស៊ីនថតចម្លង ដែលទទួលបានពីសប្បុរសជន ជូនដល់អង្គភាពចំណុះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល!

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់ ០៦អង្គភាព ចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាល។

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស » ដែលមានអញ្ជើញចូលរួម លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង។ លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ បានលើកឡើងថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងបញ្ជាក់ជូនជនឲ្យបានជ្រាបថា លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរអោយភ័យខ្លាច និងស្អប់ខ្ពើម ។ លោកស្រីឧត្តមសេនីយ៍ត្រី បន្តថា អំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាចំនួន បី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេតែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន

Read more
ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក សៀ ទីន បង្ហាញនូវមោទកភាព ចំពោះកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ!

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤) នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានបង្ហាញនូវមោទកភាពចំពោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លើ២វិញ្ញាសារ ហើយក៏ទទួលបានជ័យលាភី ទាំង២វិញ្ញាសារួមមាន ៖ ​-វិញ្ញាសាទី១៖ បាញ់អាវុធអាកា៤៧ និងចោលគ្រាប់បែក ទទួលបានចំណាត់ថ្នាក់លេខ២។ -វិញ្ញាសាទី២៖ រុញអូសទាញរថយន្តយោធាទម្ងន់៧តោន ចម្ងាយ ៧០០ម៉ែត្រ ទទួលបានចំណាត់ថ្នាក់លេខ៣៕

Read more
ព័ត៌មានជាតិ

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ទិវាជ័យជំនះ ៧មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤)

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤) ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ។ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»៕

Read more