ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

ព្រៃវែង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលពិធីនេះមានការអញ្ជើញចូលរួម លោក កែវ ធា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមប្រធានមន្ទីរ ប្រធានរជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករចំណូល នានាជុំវិញខេត្ត។

លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបង្ហាញនូវគោលការណ៍សំខាន់ៗដើម្បីឲ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានដំណើរការប្រកបដោយប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាឆ្នាំ ២០២៤។

លោក ទួន សុគន្ធ បន្តថា សារាចរណ៍ណែនាំលេខ​ ០១៣​ សហវ.ស.រអថ​ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នេះគឺមានគោលបំណងដើម្បីផ្សព្វផ្សាយដល់មន្ទីរនានាជុំវិញខេត្ត ទាំងអស់ដើម្បីអនុវត្តនូវសារាចរណ៍អំពីគោលការណ៍ណែនាំ របស់ក្រសួង ក៍ដូចជារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះធ្វើយ៉ាងណាដើម្បីឲ្យការអនុវត្តនៅចរាចរណ៍ទាំងអស់នេះទទួលបានប្រសិទ្ធភាព និងទទូលបានជោគជ័យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។

លោក ប្រធានមន្ទីរ បន្តថា សារាចរណ៍ណែនាំនេះ ត្រូវបានគិតគូរ និងរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការ អនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតប និងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដោយផ្តោតការយក ចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។

*ថវិកាឆ្នាំ ២០២៤ ត្រូវប្រសិទ្ធនាមថាជា «ថវិកាយុទ្ធសាស្រ្តនៃការរក្សាសមិទ្ធផលដែល សម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗក្នុងការបោះជំហានឆ្ពោះទៅសម្រេច គោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី
១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរវិវឌ្ឍន៍តទៅមុខឥតឈប់ឈររបស់កម្ពុជា  លើវិថីនៃការអភិវឌ្ឍប្រក ដោយគុណភាព និងចីរភាពឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *