ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូររុន ស្រុកស្ទឹងត្រង់ ក្រោយពីរដ្ឋបាលខេត្តចេញសេចក្តីសម្រេច បិទការចេញ-ចូល ជាបណ្ដោះអាសន្ន!

(កំពង់ចាម) ដោយការគិតគូរអំពីសុខមាលភាពជារួមរបស់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍ និងដើម្បីការពារ ទប់ស្កាត់ការចម្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានដឹកនាំអភិបាលរងខេត្ត មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជើញចុះពិនិត្យកងកម្លាំង និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ ០២៥/២១ ស្តីពីការបិទភូមិអូររុន ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ចំពោះក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ខ្ពបតាងួន និងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិអូររុន ផង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លោកបានឧបត្ថម្ភនូវថវិកាដល់កងកម្លាំងដែលឈរជើងនោទីនោះ ដោយក្នុងម្នាក់ៗទទួលបាន ៥០,០០០រៀល ជូនដល់ឃុំចំនួនបី រួមមានឃុំខ្ពបតាងួន ឃុំព្រះអណ្ដូង និងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ដោយក្នុង ១ឃុំៗ ទទួលបានម៉ាស ២,០០០ម៉ាស ទឹកអាល់កុល ១០០ លីត្រ និងថវិកាចំនួន ១លានរៀល។

adm

Leave a Reply

Your email address will not be published. Required fields are marked *