ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ចុះបង្រ្កាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

 

ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ចុះបង្រ្កាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

មុននេះបន្តិច ខ្ញុំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចុះបង្ក្រាប ករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

adm

Leave a Reply

Your email address will not be published. Required fields are marked *