ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ គឺលោកបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជគោ

វិស័យផលិតកម្មសត្វ (គោ) មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារ វិស័យគ្រឿងយន្តកសិកម្ម (ធន់ស្រាល និងធន់ធ្ងន់) បានចូលមកបំពេញតួនាទីនៅក្នុងវិស័យផលិតកម្មដំណាំស្រូវ ដំណាំចម្ការ និងបន្លែ ជំនួសឲ្យកំលាំង (គោ និងក្របី) វិញ ហើយម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹមដើម្បីប្រើប្រាស់ជាកំលាំង ទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច។ ជាច្រើនទស្សវត្សមកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួកគាត់លែងសត្វឲ្យដើរ រកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះធ្វើឲ្យសត្វគោប្រឈមនឹងជំងឺឆ្លង និងជាពិសេសការដោយញីដោយឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឲ្យសត្វជាន់ឈាម កូនគោកើតមកធំធាត់យឺត កាត់តែតូចទៅៗ និងងាយឆ្លងជំងី។ ផ្ទុយមកវិញ បច្ចុប្បន្នប្រជាកសិករចិញ្ចឹមគោជាលក្ខណពាណិជ្ជកម្ម ចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ ៣ សំខាន់គឺ៖ ពូជ ចំណី និងការថែទាំ។ មួយក្នុងចំណោមគោលការណ៍សំខាន់ទាំង ៣គឺពូជ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ គឺលោកបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

Read more
ព័ត៌មានជាតិ

ក្រុមការ ស.ស.ន.ប.វ.ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ប្រគេនដល់ព្រះសង្ឃ នៅវត្ត ជោតនារាម (បឹងកុក)

ក្រុមការ ស.ស.ន.ប.វ.ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ មូលនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា ប្រគេនដល់ព្រះសង្ឃ នៅវត្ត ជោតនារាម (បឹងកុក ក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកំពង់ចាម ក្រោមវត្តមានដឹកនាំដោយ សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខា អមដំណើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគម បាននាំយកសម្ភារៈបង្ការជំងឺកូវីដ-១៩ និងទេយ្យវត្ថុ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសាខាសមា គម ខេត្តកំពង់ចាម ប្រគេនទៅដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តជោតនារាម (បឹងកុក) ស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកដោះស្រាយនូវចង្ហាន់សម្រាប់សង្ឃ តាជី យាយជី ផងដែរ។ ចំពោះ សម្ភារៈបង្ការជំងឺកូវីដ-១៩ និងទេយ្យវត្ថុ នាពេលនេះ រួមមាន÷

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យនគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១ នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍ដុសលាងសម្អាតដៃ មុខមាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយត្រួវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ចម្ងាយជាង១ម៉ែត្រកន្លះពីគ្នា៕

Read more
ព័ត៌មានជាតិ

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញទទួលថវិកាមនុស្សធម៌ ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម អញ្ជើញទទួលថវិកាមនុស្សធម៌ ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចា តបតាមការអំពាវនាវរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកិច្ចការងារមនុស្សធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងកំពុងរីករាលដាលនៅ រាជធានី/ខេត្តមួយចំនួននៃប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ ជាក់ស្តែងនៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល) ពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោកព្រះរាជអាជ្ញារង ក្នុងការចូលរួមចំណែកជាមួយគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងនៅក្នុងសហគមន៍ខេត្តកំពង់ចាមយើង។ (ចៅ វង្ស i.k.)

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម សូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឥសានមួយនេះ

ឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម សូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឥសានមួយនេ (ភ្នំពេញ) ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឥសានមួយនេះ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ដោយមានការណែនាំពីខ្ញុំផ្ទាល់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ទៅចែកជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារ ដើម្បីធ្វើការដាំដុះសាកល្បង បន្ទាប់ការដាំដុះដំឡូងបារាំង និងដំណាំមួយចំនួនទៀតទទួលបានជោគជ័យកន្លងមក

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ

(កំពង់ចាម) តបតាមសំណូមពរបស់ប្រជាពលរដ្ឋឋ រស់នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតកាលពីឆ្នាំកន្លងទៅ ដែលបណ្ដាលឱ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។ ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយអាជ្ញាធរ បានសហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុនឯកជន​មួយ នឹងធ្វើការបូម​យក​ខ្សាច់ និង​ដី​ពីតំបន់​កោះ​តូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម​គម្រោង​ផែនការកន្លងមកដែលខាង​ក្រុមហ៊ុន​ទទួល​ការស្ថាបនា ក្នុងការទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នេះ គឺ​ប្រើប្រាស់​បាវ​ខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់​ច្រក​ដី និង​ខ្សាច់ដូច​វិធានការ​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលបានស្ថានាជាច្រើន​កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ​ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃ​ការ​បូម​យក​ដី និង​ខ្សាច់ ពី​តំបន់​កោះ​តូច​នេះ គឺ​ដើម្បី​ជួយ​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំនិងភូមិកររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេខាងលើនេះ និងដើម្បីចាក់​បំពេញ​ដី​តំបន់​អភិវឌ្ឍនានា និង​ជាពិសេសដើម្បីសម្រួល​ដល់​ចរាចរណ៍ផ្លូវទឹក​ទន្លេមេគង្គ​កកុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់​ស្រុតច្រាំង​ទន្លេជាបន្តទៀត​៕ ( ចៅ វង្ស i.k.)

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនដល់បងប្អូនពលករ មុននឹងអាជ្ញាធរស្រុកបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កតាមស្រុកនីមួយៗ និងនៅតាមផ្ទះរៀងៗខ្លួន

កំពង់ធំ) បន្ទាប់ពីបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ នៅយប់ថ្ងៃទី ១៧ ខែមីនា ត្រូវមកសម្រាកនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនដល់បងប្អូនពលករ មុននឹងអាជ្ញាធរស្រុកបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កតាមស្រុកនីមួយៗ និងនៅតាមផ្ទះរៀងៗខ្លួន ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពន្យល់ណែនាំអំពីវិធានការការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានប្រកាសអោយប្រើប្រាស់ហើយ សម្រាប់ធ្វើការដាក់ពិន័យទោសទណ្ឌចំពោះអ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ។ លើសពីនេះទៀត ឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីបញ្ជូនបងប្អូនពលករទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ សូមអាជ្ញាធរក្រុងស្រុកត្រូវចាត់ចែងក្រុមការងារតាមភូមិ ឃុំ និងប្រជាការពារភូមិ បន្តតាមដានបងប្អូនពីការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ត្រូវគោរពតាមវិធានការនៃការធ្វើចត្តាឡីស័កនេះ ប្រសិនបើមានបញ្ហាក្តៅខ្លួន បញ្ហាក្អក បញ្ហារោគសញ្ញាផ្សេងៗចេញពីខ្លួន សូមទាក់ទងទៅលេខទូរសព្ទក្រុមគ្រូពេទ្យ ឬក៏អាជ្ញាធរដែលមានបិទលេខទូរសព្ទនៅតាមផ្ទះបងប្អូន ដើម្បីក្រុមការងារយកបងប្អូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកដោយឥតគិតថ្លៃ។ ហើយការធ្វើចត្តាឡីស័កនេះ គឺធ្វើដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិទាំងមូល

Read more
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន៣៦នាក់ទៀត ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៥នាក់ និងអ្នកដំណើរចូលកម្ពុជា១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៥៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីចំនួន៣៦នាក់ទៀត ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៥នាក់ និងអ្នកដំណើរចូលកម្ពុជា១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៥៨នាក់ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៨៩៨នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៦៤០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Read more
ព័ត៌មានជាតិ

កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ!(video inside)

កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ នៅល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម នៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យ ៕

Read more
ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ «នៅក្នុងឆ្នាំ២០២១នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាព

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយបណ្តាអង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចជា៖ ក្រុមការងារផែនការសកម្មភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការ HALO Trust ដើម្បីអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុងផែនការបោសសំអាតមីនឆ្នាំ២០២១ នៅខេត្តប៉ៃលិន និងអនុវត្តន៍ថវិកា។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្តាអង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានធ្វើការបោសសម្អាតមីន និងគ្រាប់មិន ទាន់ផ្ទុះ រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ និងរំដោះដីសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ហើយទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗ ទៀតផង។ លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ «នៅក្នុងឆ្នាំ២០២១នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាពដើម្បីសំរេចឱ្យបានតាមផែនការកំណត់ ដូច្នេះយើងត្រូវជំរុញសកម្ម

Read more