ព័ត៌មានជាតិ

កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ!(video inside)

កម្លាំងគអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ

នៅល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀម នៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *