ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យកែលម្អសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ឱ្យប្រែខ្លាយទៅជា «មន្ទីពេទ្យមេគង្គកំពង់ចាម» សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

  (កំពង់ចាម) ដោយអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យ នឹងដើម្បីររៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដែលមានឈ្មោះថា មន្ទីរពេទ្យ «មេគង្គកំពង់ចាម»។ គួររំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ធមន្ដ្រី ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ដោយឡែក

Read more
ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!

  អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​

Read more
ព័ត៌មានជាតិ

ក្រុមប្រតិបត្តសាខា កាកបាទប្រហម ចុះបាញ់សម្លាប់មេរោគ អេកូ ឌីស (ANOLYTE)គ្រប់បន្ទាប់នៅក្នុងបរិវេណ បញ្ជាការដ្ធានកងរាជអាវុធហត្ថ ខេត្តព្រៃវែង

ក្រុមប្រតិបត្តសាខា កាកបាទប្រហម ចុះបាញ់សម្លាប់មេរោគ អេកូ ឌីស (ANOLYTE)គ្រប់បន្ទាប់នៅក្នុងបរិវេណ បញ្ជាការដ្ធានកងរាជអាវុធហត្ថ ខេត្តព្រៃវែ (ខេត្តព្រៃវែង) ៖ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានចាត់អោយក្រុមប្រតិបត្តសាខា កាកបាទក្រហមខេត្ត ចុះបាញ់ ថ្នាំសម្លាប់មេរោគ អេកូឌីស ( ANOLYTE ) គ្រប់បន្ទប់ការិយាល័យជំនាញទាំងអស់ និងបរិវេណនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អភិបាល នៃគណអភិបាលខេត្ត ដែលបានយកចិត្តទុក្ខដាក់ចំពោះសុខភាព នាយ នាយរង ពលអាវុធហត្ថ ទាំងអស់របស់អង្គភាព យើងខ្ញុំ ៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ឱ្យក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស!

នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀង មាន – អង្ករចំនួន២៤ការ៉ុង – មីចំនួន២៧កែស – ទឹកសុទ្ធចំនួន៣៦កែស – ទឹកត្រី ទឹកស៊ីអ៊ីវ២៦យួរ – ត្រីខចំនួន     ៣៦យួរ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣គ្រួសារ ស្មើនឹង ៨០នាក់ (ស្រី២៤នាក់) ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួន និងបានទទួលការយកសំណាកលើកទី១ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ពលរដ្ឋទាំងនេះ គឺបានជាប់ពាក់ព័ន្ធដោយប្រយោល ជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ កក្កដា សោភ័ណ ក្នុងពិធីមង្គលការមួយកន្លែងនៅខេត្តតាកែវ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ដឹកនាំមន្ត្រីជំនាញពាក់ពន័្ធចុះពិនិត្យ​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​ធំ​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម​ បន្ទាប់​ពី​ផ្អាក​​អាជីវកម្ម​ ចំនួន​១៣​ទីតាំង​ ដោយ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​​

ខេត្ដកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ នារសៀល​ថ្ងៃ​ទី​២៨​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ អញ្ជើញចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។ ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​ ។​ គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១-

Read more
ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting )

ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង​៨,៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting ក្នុងរបៀបវារៈដូចខាងក្រោម៖ ១.ការជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ចំពោះសង្កាត់ទាំង១១។​ ២.ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារ​ទាំង៣។​ ៣.ការត្រៀមបង្ក្រាបការលបលួចបើកអាជីវកម្ម Internet, Internet Cafe ការលបលួចបើកអាជីវកម្មក្លឹបកំសាន្ត បាបារាំង និងអាជីវកម្មផ្សេងៗទៀតដែលបានបិទកន្លងមកក្នុងសង្កាត់ទាំង១១។​ ៤.ផ្សព្វផ្សាយដល់ម្ចាស់ផ្ទះជួល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នូលផ្ទះ ឬឈ្នូលបន្ទប់ដល់កម្មករ បុគ្គលិកដែលមានជីវភាពក្រីក្រ ៥.ការងារផ្សេងៗ៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកិច្ចប្រជុំខាងលើ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។ នៅក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី នាពេលថ្មីៗនេះ អាជ្ញាធរខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងចំនួន៤ កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមាន÷ ១- គ្លីនិក ម៉ី មុនីបូរិន្ទ ២- គ្លីនិក យិន ស៊ីណាត ៣- តូបចំនួន៦ ក្នុងផ្សារធំ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩(video inside)

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះត្រួតពិនិត្យ កម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៣ទីតាំងផ្សេងគ្នា គឺនៅទីតាំងមន្ទីរពេទ្យស្ត្រីនគរទេព ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ និងទីតាំងដែលកម្លាំងអាវុធហត្ថឈរជើងត្រៀមអន្តរាគមន៍ នៅសាលារាជធានីភ្នំពេញ ដោយបានចុះត្រួតពិនិត្យជំរុំជម្រកដែលដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើងនៅទីនោះ បានស្នាក់នៅដើម្បីធ្វើការផ្លាស់វេនគ្នាប្រចាំការ២៤ម៉ោង លើ ២៤ម៉ោង ដោយចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែងព្យាបាល និងត្រួតពិនិត្យរាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់សាច់ញាតិដែលបានផ្ញើដល់អ្នកជំងឺ ផងដែរ។ ក្នុងពេលចុះត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់កម្លាំងឈរជើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបំពេញការងារ ក៏ដូចជាចុះប្រតិបត្តិការបង្រ្កាប បុគ្គលព្យាយាមគេចវេស ពីកន្លែងធ្វើចត្តាឡីស័ក និង

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ដែលបានបរិច្ចាគថវិកា៣.៥លានដុល្លារ តាមរយៈសម្តេចដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ដែលនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។   បើយោងតាមប្រសាសន៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព ដើម្បីព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ចំនួន ៣.៥លានដុល្លារ (បីលានប្រាំសែនដុល្លារ)។ ខ្ញុំមិនអាចរស់នៅតែឯងខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំនេះជាពេលយើងត្រូវសាមគ្គីគ្នា»។ គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត៕

Read more
ព័ត៌មានជាតិ

កម្ពុជា÷អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយបានស្លាប់

អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា អ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើនបូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយ សារជំងឺកូវីដ១៩ រួមមាន៖ * ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ * ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន

Read more