ព័ត៌មានសន្តិសុខសង្គម

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ÷នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖ ១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ!

ភ្នំពេញ÷ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។ តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន

Read more
ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្ម ដែលមានការចាប់អារម្មណ៍ ភ្ជាប់ជាមួយរឿងនយោបាយ ក្នុងខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំបែកបាន ក្នុងពេលមិនដល់៤៨ម៉ោង!(video inside)

វេលាម៉ោង០២:០០នាទីអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់ បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅ ក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ចំជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ រយះជិតដាច់ភ្លៅ និងស្លាប់ភ្លាមៗក្បែរ កន្លែងកើតហេតុ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់។ មិនបានប៉ុន្មានម៉ោងផង ដំណឹងនៃការស្លាប់របស់ជនរងគ្រោះ ត្រូវបានបណ្តាញសង្គម Facebook, YouTube, វិទ្យុ និងសារព័ត៌មានមួយចំនួន បានយកទៅផ្សព្វផ្សាយ ប្រឹងទាញយកករណីឃាតកម្មនេះ ទៅជារឿងនយោបាយ ដោយសារ ពួកគេគិតខុសថា ជនរងគ្រោះគឺជាសកម្មជន របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ហើយក៏ព្យាយាមភ្ជាប់ការស្លាប់នេះ ទំលាក់កំហុសលើគណបក្សប្រជាជនកម្ពុជា។ វាជារឿងគួរឲ្យអស់សំណើចបំផុត ដែលមុនពេលយុវជនខាងលើនេះស្លាប់

Read more
ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនអ្នកទោសទាំង០៧នាក់ដែលហែកគុកនៅខេត្តស្ទឹងត្រែងបានមកវិញអស់ហើយនេះបើតាមសំណេររបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងផេកផ្លូវការរបស់សម្តេច

    សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។ តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។ ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះគឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។ បងប្អូនជនរួមជាតិជាទីគោរព! ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យនៃប្រតិបត្តិការនេះពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិតដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គមអាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះបានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕ សូមអរគុណ!

Read more
ព័ត៌មានសន្តិសុខសង្គម

អធិការរដ្ឋាននគរបាលស្រុកស្វាយអន្ទរសហការជាមួយកម្លាំងជំនាញក្រុងភ្នំពេញបង្ក្រាបមុខសញ្ញាទទួលផលចោរកម្មចំនួន២នាក់

ព្រៃវែង:នៅថ្ង 7-11-2021វេលាម៉ោង15-00នាទីកំលាំងអធិការដ្ឌាននគរបាលស្រុកស្វាយអន្ទរ ដឹកនាំដោយលោក អ៊ុង ផាន អធិការស្រុក បានសហការជាមួយកំលាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាទទួលផលចោរកម្ម និងឃាត់ខ្លួនជនសង្សយ័បានចំនួន 2 នាក់ ÷ 1_ឈ្មោះ ហួន សិញ ភេទប្រុសអាយុ33ឆ្នាំ នៅភូមិតាឡើក ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ។ 2_ឈ្មោះ ហួន ត្រក ភេទប្រុសអាយុ25ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ។ ដកហូតម៉ូតូបានចំនួន 5 គ្រឿងម៉ាកហុងដា125ពណ៌ខ្មៅចំនួន 4 គ្រឿង មានស្លាកលេខ1គ្រឿង(ភ្នំពេញ 1HM 2312) -ម៉ាក់ Zoomer Xពណ៌ស្លាទុំគ្មានស្លាកលេខ ១ គ្រឿង ដកហូតស្លាកលេខម៉ូតូបានចំនួន 6 ស្លាកលេខ ។ ដកហូតបានកាតគ្រីម៉ូតូគុបចំនួន 6 សន្លឹកនិងលិខិតលក់ទិញម៉ូតូចំនួន 2 សន្លឹក ដែលពាក់ពន្ធ័និងករណីប្លន់យកម៉ូតូនៅថ្ងៃទី1-11-2021វេលាម៉ោង4ទាបភ្លឺចំណុចផ្លូវ 50 ម៉ែត្រជិតរោងចក្រKTMសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

Read more
ព័ត៌មានសន្តិសុខសង្គម

ចោរគាស់ផ្ទះ និង កូនបំផ្លាញទ្រព្យផ្ទះ ០៣នាក់ ចូលគុកក្នុងថ្ងៃជាមួយគ្នា!

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់។ ជនសង្ស័យទី១ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ផ្លោះរបងចូលលួចគាស់ផ្ទះប្រជាពលរដ្ឋបើកសេវាកម្មផ្ទេរ-ដកប្រាក់វីង មួយកន្លែង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន០២លើក ក្នុងអំឡុង ខែកក្កដា និង ខែសីហា ឆ្នាំ២០២១ យកបានទ្រព្យសម្បត្តិ អស់មួយចំនួន ។ ជនសង្ស័យទី២ ឈ្មោះ ឯក សុខារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មានរបរជាសន្តិសុខ ស្រុកកំណើត ឃុំច្រកពោន ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន

Read more
ព័ត៌មានសន្តិសុខសង្គម

ចេញប្លន់ ០៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី បែរជាអស់លក្ខណ៍ដោយសារ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌកំបូល!

កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការ ស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាក់ស្តែង នៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន ៣ គ្រឿង៖ – ម៉ាកសង់ C125 ,021ពណ៍

Read more
ព័ត៌មានសន្តិសុខសង្គម

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

មណ្ឌល់គិរី៖ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័េ២គ្រឿ ម៉ូតូ២គ្រឿង និងរណាយន្ត១។ បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។ ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការមកដល់ផ្ទះឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សាទៅលើប្រពន្ធខ្លួនបណ្តាលឲ្យបែកមុខហូរឈាមសន្លប់ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនងប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់រូបខ្លួនតែម្តង ៕

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០២មានឈ្មោះ ៖ ១/ឈ្មោះ ឌុក ធែល ភេទ ប្រុស អាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២/ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ខាងលើបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស

Read more