ព័ត៌មានសន្តិសុខសង្គម

អធិការរដ្ឋាននគរបាលស្រុកស្វាយអន្ទរសហការជាមួយកម្លាំងជំនាញក្រុងភ្នំពេញបង្ក្រាបមុខសញ្ញាទទួលផលចោរកម្មចំនួន២នាក់

ព្រៃវែង:នៅថ្ង 7-11-2021វេលាម៉ោង15-00នាទីកំលាំងអធិការដ្ឌាននគរបាលស្រុកស្វាយអន្ទរ ដឹកនាំដោយលោក អ៊ុង ផាន អធិការស្រុក បានសហការជាមួយកំលាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាទទួលផលចោរកម្ម និងឃាត់ខ្លួនជនសង្សយ័បានចំនួន 2 នាក់ ÷

1_ឈ្មោះ ហួន សិញ ភេទប្រុសអាយុ33ឆ្នាំ នៅភូមិតាឡើក ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ។

2_ឈ្មោះ ហួន ត្រក ភេទប្រុសអាយុ25ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ។

ដកហូតម៉ូតូបានចំនួន 5 គ្រឿងម៉ាកហុងដា125ពណ៌ខ្មៅចំនួន 4 គ្រឿង មានស្លាកលេខ1គ្រឿង(ភ្នំពេញ 1HM 2312)

-ម៉ាក់ Zoomer Xពណ៌ស្លាទុំគ្មានស្លាកលេខ ១ គ្រឿង

ដកហូតស្លាកលេខម៉ូតូបានចំនួន 6 ស្លាកលេខ ។

ដកហូតបានកាតគ្រីម៉ូតូគុបចំនួន 6 សន្លឹកនិងលិខិតលក់ទិញម៉ូតូចំនួន 2 សន្លឹក ដែលពាក់ពន្ធ័និងករណីប្លន់យកម៉ូតូនៅថ្ងៃទី1-11-2021វេលាម៉ោង4ទាបភ្លឺចំណុចផ្លូវ 50 ម៉ែត្រជិតរោងចក្រKTMសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  • ជនសង្សយ័និងវត្ថុតាងបានប្រគល់អោយកំលាំងជំនាញការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ។
adm

Leave a Reply

Your email address will not be published. Required fields are marked *