ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំក្នុងក្រុងព្រៃវែង

នារសៀល ថ្ងៃពុធ ទី២៥ ឆ្នាំ២០២១ ខ្ញុំបាទ បានចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំដើម្បីបង្កើននូវសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្ថិតនៅក្នុងទីតាំង សាលាបឋមសិក្សាសម្ដេចតេជោក្រុងព្រៃវែង និង វិទ្យាល័យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អភិបាលក្រុង លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។ ជាថ្មីម្តងទៀត ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំង ជូនប្អូនៗកុមារ យុវវ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរលោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែលបានជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងទាំងអស់ ប្អូនៗសសយក ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣០នាក់​ (ជាសះស្បើយចំនួន៤៩នាក់)

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣០នាក់​ (ជាសះស្បើយចំនួន៤៩នាក់)នៅមូលដ្ឋានក្នុងស្រុកចំនួន៩ ដូចខាងក្រោម ១- ស្រុកស្វាយអន្ទរ ចំនួន ​៦នាក់ ២- ស្រុកព្រះស្ដេច ចំនួន ​៥នាក់ ៣-ស្រុកកំចាយមារ ចំនួន ៤នាក់ ៤- ស្រុកពាមរក៍ ចំនួន ​៤នាក់ ៥- ស្រុកបាភ្នំ ចំនួន ៣នាក់ ៦- ស្រុកកញ្ជ្រៀច ចំនួន ៣នាក់ ៧- ស្រុកពាមជរ ចំនួន​ ២នាក់ ៨- ស្រុកសុីធរកណ្ដាល ចំនួន ២នាក់ ៩- ស្រុកពោធិ៍រៀង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក

Read more
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាល បានគូសរំលេចដោយផ្អែកតាមការសិក្សាស្រាវជ្រាវ រកឃើញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពសុាំប្រឆាំងនឹងមេរោគកូវីដ១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការចាក់ដូសជំរុញ។ បើតាមរាជរដ្ឋាភិបាល ការចាក់ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

បន្ទាប់ពីបញ្ចប់ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលមន្ទីរពិសោធន៍មួយចំនូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្ត ដែលបានរួមសហការគ្នាបង្កើតបាននូវមន្ទីរពិសោធន៍យ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមួយនេះ ក្នុងការបម្រើឲ្យផលប្រយោជន៍រួមលើវិស័យសុខាភិបាល ក្នុងក្របខណ្ឌខេត្ត និង ក្របខណ្ឌតំបន់។ (ចៅ វង្ស i.k.)

Read more
ព័ត៌មានជាតិ

ក្រសួ​ងកសិកម្÷មបង្ហាញពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោ​ង“ការអង្កេត​តាមដានរុយ​ចោះផ្លែឈើ​និងវិធានកា​រកម្ចាត់ដោយប្រើវិធា​នចម្រុះគ្រប់គ្រង​ដំណាំ ”

រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និង បន្លែយ៉ាងធ្ងន់ធ្ងរ។សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបាននិងកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃប្រភេទនេះជានិច្ចកាលត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់ការនាំចេញផលិតផលនីមួយៗបាន។ ទំនួលខុសត្រូវរបស់ប្រទេសនាំចេញត្រូវតែបង្ហាញយ៉ាងជាក់ច្បាស់អំពីសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្ត និងការងារប្រតិបត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹង សត្វចង្រៃភូតគាមអនាម័យដ៏គ្រោះថ្នាក់មួយនេះ ដល់ប្រទេសនាំចូល។ ក្នុងគោលបំណងដើម្បីជំរុញពិពិកម្ម ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសមត្ថកិច្ចភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវជាចាំបាច់ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេសពាក់ព័ន្ធសំខាន់ៗនឹងការគ្រប់គ្រងរុយចោះផ្លែឈើនេះដល់កសិករ និងម្ចាស់ចម្ការ។ ជាក់ស្តែង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះគឺកិច្ចសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការអនុវត្តគម្រោងមួយមានឈ្មោះថា “ការអង្កេតតាមដានរុយចោះផ្លែឈើ និងវិធានការកម្ចាត់ដោយប្រើវិធានចម្រុះគ្រប់គ្រងដំណាំ (Implementing Fruit Fly Surveillance and Control Using Area-Wide

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥២នាក់​ (ជាសះស្បើយចំនួន៦៤នាក់) និងស្លាប់ចំនួន១នាក់

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៥២នាក់​ (ជាសះស្បើយចំនួន៦៤នាក់) និងស្លាប់ចំនួន១នាក នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ដូចខាងក្រោម ១- ស្រុកសុីធរកណ្ដាល ចំនួន ​១៥នាក់ ២- ស្រុកព្រះស្ដេច ចំនួន ​១៣នាក់ ៣-ស្រុកកំចាយមារ ចំនួន ៧នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ​៧នាក់ ៥- ស្រុកពាមរក៍ ចំនួន ៦នាក់ ៦- ស្រុកបាភ្នំ ចំនួន ២នាក់ ៧- ស្រុកពារាំង ចំនួន​ ២នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ៣ការពារ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៨នាក់​ (ជាសះស្បើយចំនួន៦៥នាក់) និងស្លាប់ ចំនួន២នាក់

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៨នាក់​ (ជាសះស្បើយចំនួន៦៥នាក់) និងស្លាប់ ចំនួន២នាក នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ ដូចខាងក្រោម ១- ក្រុងព្រៃវែង ចំនួន ​២នាក់ ២- ស្រុកព្រះស្ដេច ចំនួន ​៩នាក់ ៣-ស្រុកសុីធរកណ្ដាល ចំនួន ៨នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ​៥នាក់ ៥- ស្រុកពាមរក៍ ចំនួន ២នាក់ ៦- ស្រុកបាភ្នំ ចំនួន ១នាក់ ៧-ស្រុកពោធិ៍រៀង ចំនួន​ ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ៣ការពារ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ

Read more
ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ នៃអន្តរសភាអាស៊ាន ហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ នេះ ដែលសភាប្រទេសព្រុយណេដារ៉ូសាឡាមធ្វើជាម្ចាស់ផ្ទះ។ មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសព្រុយណេដារ៉ូសាឡាម ព្រមទាំងមានការអញ្ជើញចូលរួមពីសភាសមាជិកអាយប៉ាទាំង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា ប្រទេសសង្កេតការណ៍របស់អាយប៉ា និងអង្គការអន្តរសភាតំបន់ និងសកលមួយចំនួនទៀត។ ចាប់តាំងពីមានជំងឺរាត្បាតសកលកូវីដ-១៩ មក ស្ថាប័នអន្តរសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធនិម្មិត។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះពេលនេះប្រារព្ធធ្វើថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ អន្តរសភាអាស៊ានជាអង្គការសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន ជាសមាជិក។ អង្គការនេះ ជាវេទិកាប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ មានជោគវាសនាតែមួយ។សមាជិក

Read more
ព័ត៌មានស៊ើបអង្កេត

អាជ្ញាធរខេត្តកំពង់ចាមសម្ងំប្រមូលលុយពីបទល្មើសល្បែងបញ្ជល់មាន់អាប៉ោងធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយមិនគិតពីអនុសាសន៍របស់សម្តេច

ពិតជាមិនធម្មតាមែនហ៊ានលេងល្បែងស៊ីសងប្រមូលផ្តុំគ្នាផ្ទុយពីបម្រាមក្រសួងសុខាភិបាលនិងមិនញញើតអនុសាសន៍របស់សម្ដេចតេជោថែមទៀតផង ស្រុកស្រីសន្ធរ កំពង់ចាម៖ មនុស្សរាប់រយនាក់ កំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងនិង ជល់មាន់ ខុសច្បាប់ ដោយចាក់លុយរាប់រយពាន់ដុល្លារ បណ្ដាលឱ្យរីករាលដាលឆ្លងជម្ងឺកូវីដ១៩ មិនខ្វល់មេរោគបំប្លែងថ្មី( Delta) ល្មើសបម្រាម ក្រសួងសុខាភិបាល និង បទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ទីតាំងល្បែងនេះ ស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រជាក់ត្រជុំដែលប្រមូលគ្នាម្ដុំលេងយ៉ាងសប្បាយនៅចំណុចភូមិសាស្រ្តចូលតាមក្លោងទ្វារវត្តភ្នំមាស ស្ថិតក្នុង ភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រភពអ្នកញៀនល្បែងបានបន្តទៀតថាទីតាំងនេះមានខ្នងក្រាស់ណាស់ កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអីម្ចាស់សង្វៀនបានរត់ការតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។ ទីតាំងខាងលើនេះពីមុនបងប្អូនអ្នកសារព័ត៌មាន ធ្លាប់បានរាយការណ៍ទៅ ស្នងការនគរបាលខេត្ត និង អភិបាលខេត្តកំពង់ចាម ម្តងផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទើបនៅតែអាចបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។ ចំណែក លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ក្រោយពីបងប្អូនអ្នកសារព័ត៌មានបាន រាយការណ៍ជួនគាត់ពីកណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះ រួចលោកថា នឹងអោយប៉ុស្តិ៍ចុះទៅមើល។ សូមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយក បុរីឡេងណាវ៉ាត់ត្រា និងលោកជំទាវ !

នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ត្រីខកំប៉ុង ចំនួន៤០០កេស រួមនឹងថវិការ២០លានរៀល ពី អ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយក បុរីឡេងណាវ៉ាត់ត្រា និងលោកជំទាវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ត្រីខកំប៉ុង និងថវិកា ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

Read more