ព័ត៌មានជាតិ

ក្រសួ​ងកសិកម្÷មបង្ហាញពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោ​ង“ការអង្កេត​តាមដានរុយ​ចោះផ្លែឈើ​និងវិធានកា​រកម្ចាត់ដោយប្រើវិធា​នចម្រុះគ្រប់គ្រង​ដំណាំ ”

រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និង បន្លែយ៉ាងធ្ងន់ធ្ងរ។សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ចំបងមួយដែលបាននិងកំពុងគម្រាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិផលិតផលផ្លែឈើស្រស់ សត្វល្អិតចង្រៃប្រភេទនេះជានិច្ចកាលត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ ការចរចារអំពីពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់បើកទីផ្សារផលិតផលផ្លែឈើគ្រប់ប្រភេទ គឺតែងត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវទាំងនៅចម្ការ និងក្នុងមន្ទីរពិសោធន៍ សិក្សាទាំងនីតិវិធិច្បាប់ និងរដ្ឋបាល និងជាពិសេសលើលក្ខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសនាំចូល មុនឈានទៅសម្រេចបាននូវការឯកភាពគ្នាលើពិធីសារ ឬកិច្ចព្រមព្រៀងគ្នាស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ” សម្រាប់ការនាំចេញផលិតផលនីមួយៗបាន។ ទំនួលខុសត្រូវរបស់ប្រទេសនាំចេញត្រូវតែបង្ហាញយ៉ាងជាក់ច្បាស់អំពីសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្ត និងការងារប្រតិបត្តិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹង សត្វចង្រៃភូតគាមអនាម័យដ៏គ្រោះថ្នាក់មួយនេះ ដល់ប្រទេសនាំចូល។


ក្នុងគោលបំណងដើម្បីជំរុញពិពិកម្ម ផលិតភាពកសិកម្ម និងពាណិជ្ជូបនីយកម្មផលិតផលកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានខិតខំប្រឹងប្រែងបំពេញភារកិច្ចជាសមត្ថកិច្ចភូតគាមអនាម័យ ក្នុងការទទួលខុសត្រូវជាចាំបាច់ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងផ្សព្វផ្សាយ ឬផ្ទេរបច្ចេកទេសពាក់ព័ន្ធសំខាន់ៗនឹងការគ្រប់គ្រងរុយចោះផ្លែឈើនេះដល់កសិករ និងម្ចាស់ចម្ការ។ ជាក់ស្តែង ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះគឺកិច្ចសហការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក្នុងការអនុវត្តគម្រោងមួយមានឈ្មោះថា “ការអង្កេតតាមដានរុយចោះផ្លែឈើ និងវិធានការកម្ចាត់ដោយប្រើវិធានចម្រុះគ្រប់គ្រងដំណាំ (Implementing Fruit Fly Surveillance and Control Using Area-Wide Integrated Pest Management)” សម្រាប់ រយៈពេល០៤ឆ្នាំ (២០២០-២០២៣) នៅតាមខេត្តគោលដៅដាំដុះដំណាំស្វាយសំខាន់រួមមានខេត្តកំពង់ស្ពឺផងដែរ ។


១- គោលបំណង ៖
– ពង្រឹងសមត្ថភាពមន្រ្តីជំនាញលើការងារបច្ចេកទេសក្នុងការអង្កេតឃ្លាំមើលរុយចោះផ្លែឈើ
ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រង
– តាមដានស្ថានភាពនៃការរាលដាលរុយចោះផ្លែ តាមរយៈការអង្កេតតាមដានដោយប្រើវិធីសាស្រ្ត
ត្រជាក់លាក់
– តាមដានបម្រែបម្រួលប្រជាកររុយចោះផ្លែ តាមរយៈប្រព័ន្ធដាក់អន្ទាក់ (Pheromone trap)
នៅក្នុងចម្ការ
– បង្កើតយុទ្ធសាស្រ្តកាត់បន្ថយ និងចុះអន្តរាគមន៍ចំពោះការរាលដាលរុយចោះផ្លែនៅក្នុងប្រទេស
– លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងរុយចោះផ្លែ។
ដើម្បីសម្រេចបានគោលបំណងខាងលើ គម្រោងមានសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖
– បណ្តុះបណ្តាលមន្ត្រីថ្នាក់ជាតិទាក់ទងទៅនឹង Fruit fly detection and surveillance
– ចងក្រង និងប្រមូលទិន្នន័យអំពីរុយចោះផ្លែក្នុងតំបន់គោលដៅ
– រៀបចំឱ្យបានកាន់តែប្រសើរឡើងនូវមន្ទីរពិសោធន៍សម្រាប់កំណត់អត្តសញ្ញាណរុយចោះផ្លែ
– រៀបចំផែនការថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងរុយចោះផ្លែ។
២- លទ្ធផល ៖
ក- នៅឆ្នាំ២០២០៖
– ដោយសារវិបត្តិកូវីត១៩ សកម្មភាពរបស់គម្រោងត្រូវបានពន្យារពេល ជាពិសេសវគ្គបណ្តុះ បណ្តាលសម្រាប់មន្ត្រីបច្ចេកទេស និងបេសកកម្មរបស់ជំនាញការ IAEA មកប្រទេសកម្ពុជា
– បានរៀបចំបញ្ជីឧបករណ៍ និងសម្ភារសម្រាប់ប្រើប្រាស់លើសកម្មភាពចុះអង្កេតតាមដាន និងកំណត់អត្តសញ្ញាណរុយចោះផ្លែ។
ខ- គិតត្រឹមខែឧសភា ឆ្នាំ២០២១ ៖
ទោះបីយើងកំពុងប្រឈបបញ្ហាកូវីដ-១៩ ប៉ុន្តែគម្រោងក៏នៅតែបន្តដោយបានសម្រេចបញ្ជូលសកម្មភាពបណ្តុះបណ្តាលសំខាន់ៗមួយចំនួនដូចជា ៖
• វគ្គបណ្តុះបណ្តាលស្តីពី Fruit fly detection and surveillance និង Fruit fly taxonomy and identification ទៅជា Fruit fly detection and taxonomy
• វគ្គបណ្តុះបណ្តាល Fruit fly rearing និង Fruit fly parasitoids identification and rearing ទៅជា Fruit fly and parasitoids rearing។
• គម្រោងបានធ្វើការបញ្ជាទិញឧបករណ៍ និងសម្ភារសំខាន់ៗមួយចំនួនដូចជា កាមេរ៉ា មីក្រូស្តុប អន្ទាក់ នុយសម្រាប់ទាក់ទាញរុយចោះផ្លែ ម៉ាស៊ីន Thermal Cycler ម៉ាស៊ីនGPS ទូររក្សាសំណាក ម្ជុលដោតសត្វ និងសម្ភារផ្សេងៗជាច្រើនទៀត។ ឧបករណ៍ និងសម្ភារទាំងនេះនឹងមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងចុងឆ្នាំ២០២១។
៣- ទិសដៅអនុវត្តបន្ត ៖
– មន្ត្រីបច្ចេកទេសនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាល និង Scientific visit ស្តីពី៖
a. Fruit fly detection and taxonomy នៅប្រទេសថៃ
b. Fruit fly and parasitoids rearing នៅប្រទេសថៃ
c. Scientific visit on fruit fly suppression នៅប្រទេសវៀតណាម។
– រៀបចំបន្ទប់ពិសោធន៍សម្រាប់សិក្សាពីប្រភេទរុយចោះផ្លែលើដំណាំស្វាយ
– ចុះអង្កេតតាមដាន និងកំណត់ប្រ
ភេទរុយចោះផ្លែលើដំណាំស្វាយ ដោយប្រើអន្ទាក់ប្រភេទ Methyl eugenol និង Cue-lure។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងលោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈលេខទូរស័ព្ទ ០១២ ៣២៥ ៥៥៨៕

adm

Leave a Reply

Your email address will not be published. Required fields are marked *