ព័ត៌មានជាតិ

ត្រដក់ធំជាសត្វស្លាបកម្រជិតផុតពូជនៅលើពិភពលោកមានវត្តមាននៅកម្ពុជាប្រមាណជាង ២០០ គូ ស្មើនឹង ៥០%នៃចំនួនត្រដក់ធំសរុបនៅលើពិភពលោក

ត្រដក់ធំ មានឈ្មោះជាភាសា​អង់គ្លេស Greater Adjutant និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius។ ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ហើយប្រភេទនេះ មានវត្តមាននៅប្រទេស​បង់ក្លាដេស នេប៉ាល់​ ភូមា ​​ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។ ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ានប្រមាណក្នុងចន្លោះ៨០០ទៅ១២០០ក្បាល ​(ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា​)​។​ វាមាន​ប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។ ពេលបន្តពូជ៖ មានពណ៌ខ្មៅគល់ចំពុះ និងកពណ៌ស្លាទុំ។ ទីជម្រក​ ៖ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ មានបនា្ទយពងកូនយ៉ាងធំនៅតំបន់រ៉ាមសា​រ​ព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាបប្រទេសកម្ពុជា និងជាបនា្ទយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាបន្ទាយពងកូនធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រទេសឥណ្ឌា។ លក្ខណៈជីវសាស្ត្រ៖ ស៊ីត្រី កណ្តុរ កង្កែប​ និងជួនកាលស៊ីគំរង់ និងស៊ីកូនសត្វស្លាបដទៃនៅរដូវបន្តពូជម្តងម្កាល។ រដូវបន្តពូជ៖ ចាប់ពីខែវិច្ឆិកា ដល់ខែមេសា មានពងចំនួនពី២-៤។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះបាននាំកូនចៅផ្លាស់ទី ​ទៅកាន់តំបន់​ដីសើមផ្សេងៗទៀតក្នុងប្រទេសកម្ពុជា​ និងប្រទេសជិតខាងដើម្បីរស់នៅ

Read more
ព័ត៌មានជាតិ

ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈដើម្បីសង្គ្រោះ គឺជាស្មារតីម្ចាស់ការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ÷ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំង មធ្យោបាយ សម្ភារៈ ត្រៀមចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងរងគ្រោះ ដោយសារទឹកជំនន់ តាមបណ្តោយស្ទឹង ព្រែកត្នោត ដោយសារកម្ពស់ទឹកហក់ឡើងខ្ពស់ ត្រៀមប្រកាសអាសន្ន ប្រកបដោយស្មារតីម្ចាស់ការខ្ពស់។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោ ដើម្បីដាក់ចេញនូវផែនការរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានទឹកជំនន់មកដល់។

Read more
ព័ត៌មានជាតិ

ជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិ ផលជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ភ្នំពេញៈថ្ងៃនេះ២៣ខែតុលាឆ្នាំ២០២១ ដែលជាគម្រប់ខួប ៣០ឆ្នាំ នៃកិច្ចព្រម ព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ជាសច្ចធម៌ប្រវត្តិសាស្រ្ត​​​​ដែលពុំអាច​​បំភ្លៃ​​បាននោះ គឺមុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។ មានជំនួបនេះទើបឈានទៅដល់កិច្ចចរចា សីហនុ-ហ៊ុនសែនបន្តបន្ទាប់មកទៀតនិងបានមកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១បានសរសេរថា “អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា”។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១)នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមានសម្តេច តេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកដល់ឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល

ដើម្បីបំពេញតួនាទីជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាអតីតតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ជាប្រធានរដ្ឋបាលជលផល រួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល។ លោកពូ រ័ត្ន គឹមហៃ ប្រធានក្រុមប្រឹក្សាឃុំអំពិល បានឲ្យដឹងថាគិតមកទល់ថ្ងៃនេះ ឃុំបានធ្វើការ ចុះឈ្មោះជូនប្រជាពលរដ្ឋបានចំនួន ២០៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោះគិតត្រឹមថ្ងៃទី ៥ខែឧសភាឆ្នាំ២០២២ មានចំនួនប្រហែល ៧០០នាក់។ ឯកឧត្តមតំណាងរាស្រ្តបានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងបានកោដសរសើរ ផ្តល់កំលាំងចិត្តដល់ប្រធានក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាទាំង

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែងសូមចូលរួមអបអរសាទរ! ខួបលេីកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស! (២៣ តុលា ១៩៩១-២៣ តុលា ២០២១)

សូមរម្លឹកថា សមិទ្ធផលប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានផ្ដើមចេញពីការចរចារនយោបាយរវាងឥស្សរជនខ្មែរយ៉ាងសំខាន់នោះ គឺសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេចតេជោ ហ៊ុន សែន មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហើយឈានទៅដល់ការរៀបចំការបោះឆ្នោតឆ្នាំ១៩៩៣។ ដោយសារ យើងមានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងភាពអង់អាចក្លាហាន យកជីវិតជាដើមទុន បានធ្វើអោយសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ តាមរយះនយោបាយ ឈ្នះ ឈ្នះ។ តាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន ទឹកដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម រីឯប្រជាជនបានរួមរស់ក្នុងសុខសន្តិភាព យ៉ាងពេញលេញ មានការអភិវឌ្ឍឥតឈប់ឈរ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និយាយជារួម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាការបើកទំព័រប្រវត្តិសាស្ត្រ សម្រាប់ដំណើរការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ ជាទីបញ្ចប់ ក្នុងនាមខ្ញុំបាទ ជាយុវជនជំនាន់ក្រោយ ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់ ជាពិសេសក្នុងខេត្តព្រៃវែងរបស់យើង ធ្វើការប្ដេជ្ញាចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជារកបានដោយកម្រនេះ មិនអោយប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មីឡើយ។ “យើងទាំងអស់គ្នាចូលរួមថែរក្សាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស”

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញរួមដំណើរចុះសួសុខទុក្ខដល់មន្រ្តីការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ

នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សួន រិនឌី តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជា អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌដូនពេញ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញរួមដំណើរចុះសួសុខទុក្ខដល់មន្រ្តីការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមបណ្តាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុប្រធាន និងគណៈប្រតិភូ បានចុះសួសុខទុក្ខមន្ត្រីមូលដ្ឋានសង្កាត់ ដោយបានណែនាំបន្ថែមអំពីការងារបញ្ជាក់ឯកសារផ្សេងៗ និងនីតិវិធីពាក់ព័ន្ធ ដែលបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងណែនាំដល់មន្ត្រីក្រុមការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត អំពីបញ្ហាប្រឈមនានា មធ្យោបាយបម្រើឲ្យការចុះឈ្មោះ និងជាពិសេស គណៈប្រតិភូ បានធ្វើការណែនាំបន្ថែមលើការងារអនុវត្តតាមការណែនាំឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីបញ្ជៀសបានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តន៍ជាប្រចាំ ៣កុំ៣ការពារ ។

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទ។ អញ្ជើញចូលរួមកិច្ចប្រជុំដោយផ្ទាល់អមសម្ដេចក្រឡាហោម ស ខេង ពីទីស្ដីការក្រសួងមហាផ្ទៃនោះរួមមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត ។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូ នាឱកាសនោះ ដឹកនាំដោយឯកឧត្តម ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនមកពីវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា ព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មហិរញ្ញវត្ថុ និងសុខាភិបាលមួយចំនួនទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា

Read more
ព័ត៌មានជាតិ

រដ្ឋសភាបន្តសម័យប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤នៅក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។ របៀបវារៈទំាងបួនសម្រាប់សម័យប្រជុំរដ្ឋសភានាថ្ងៃចន្ទទី២៥ ខែតុលាឆ្នាំ២០២១ ដែលកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តមាន៖ ១- ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស។ ២-ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ ៣- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ)

Read more
ព័ត៌មានជាតិ

ឯកឧត្តម ខ្លូត ចិន្ដា ដឹកនាំក្រុមការងារនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនកម្មករកម្មការិនីរោងចក្រដែលកំពុងព្យាបាល និងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ

ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនកម្មករកម្មការិនីរោងចក្រដែលកំពុងព្យាបាលនិងធ្វើចត្តាឡីស័កនៅតាមផ្ទះស្ថិតនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ នាឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ជូនចំពោះបងប្អូនកម្មករកម្មការិនីទាំង ០៥គ្រួសារ ដូចជាប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពខ្លួនឯង ក៏ដូចជាសុវត្ថិភាពក្រុមគ្រួសារជាពិសេសការអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងរយៈពេលនៃការព្យាបាល និងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ។ ក្រៅពីនោះ ក៏សូមចូលរួមបន្តអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជានូវវិធានការសុខាភិបាល«៣ការពារ៣កុំ»ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាល នៃជម្ងឺដ៏កាចសាហាវនោះ ទៅក្រុមគ្រួសារក៏ដូចជានៅក្នុងសហគមន៍ជាបន្តទៀតផងដែរ។ សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្តដែលក្រុមការងារនាំទៅចែកជូនកម្មករកម្មការិនីរោងចក្រដែលកំពុងព្យាបាលនិងធ្វើចត្តាឡីស័ក នាឱកាសនោះ នៅស្រុកជើងព្រៃមាន ០២គ្រួសារ និងនៅស្រុកព្រៃឈរ មានចំនួន ០៣គ្រួសារ សរុបចំនួន ០៥គ្រួសារ ដោយក្នុង១គ្រួសារៗមាន÷ អង្ករ២៥គីឡូ មី០១កេស ទឹកត្រី០១យួរ ត្រីខកំប៉ុង ០១យួរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ

  ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីក្រោមឱវាទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង

Read more