ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន០២!

នាព្រឹក ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក អ៊ុយ សុន អនុប្រធានក្រុមការងារ ជាតំណាងនាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥២នាក់,ជាសះស្បើយចំនួន ៩៩នាក់និងមិនមានករណីស្លាប់ទេ

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥២នាក់,ជាសះស្បើយចំនួន ៩៩នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តស្វាយរៀង ចំនួន១នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៥នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​១៩នាក់ ៣-ស្រុកពាមជរ ចំនួន ​៦នាក់ ៤- ស្រុកបាភ្នំ ចំនួន​ ៥នាក់ ៥- ស្រុកកំចាយមារ ចំនួន​ ៤នាក់ ៦- ស្រុកមេសាង ចំនួន ៤នាក់ ៧- ស្រុកពាមរក៍ ចំនួន ៣នាក់ ៨- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់ ៩- ស្រុកកំពង់ត្របែក ចំនួន ១នាក់ ១០-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់ ១១-មកពីខេត្តស្វាយរៀង ចំនួន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ ដើម្បីបង្កើននូវសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺឆ្លងចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ឯកឧត្តម ជា សុមេធី បានចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ ដើម្បីបង្កើននូវសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្ថិតក្នុងឃុំចំនួន៣គឺ ឃុំដូនកឹង ឃុំក្រញូង និងឃុំក្របៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកកំចាយមារ លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។ ជាថ្មីម្តងទៀត ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។ ឆ្លៀតឱកាសនេះដែរ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ ៣កុំ។ ជាទីបញ្ចប់ សូមជូនពរលោកគ្រូ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែលបានជួយសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងទាំងអស់ ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។ ២៧/០៧/២០២១

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្សុិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ១៧៩នាក់ និងស្លាប់ចំនួន ១នាក់

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧០នាក់,ជាសះស្បើយចំនួន ១៧៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៣នាក់ ២- ស្រុកពាមជរ ចំនួន ​១៨នាក់ ៣-ស្រុកកំពង់ត្របែក ចំនួន ​១១នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន​ ៨នាក់ ៥- ស្រុកកញ្ជ្រៀច ចំនួន​ ៦នាក់ ៦- ស្រុកពាមរក៍ ចំនួន ៥នាក់ ៧- ស្រុកពារាំង ចំនួន ៥នាក់ ៨- ស្រុកមេសង ចំនួន ៥នាក់ ៩- ស្រុកកំចាយមារ ចំនួន ៥នាក់ ១០-ស្រុកបាភ្នំ ចំនួន ៤នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង តាមរយៈប្រព័ន្ធវីដេអូ Zoom

នារសៀលថ្ងៃសៅរ៍ ១៥កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង តាមរយៈប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំបានពិនិត្យអំពីរបាយការណ៍របស់ ក្រុមការងារដែលបានបូកសរុបការងារសំខាន់ៗ ដែលគណបក្សឃុំដែលបានអនុវត្តក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២១ នាពេលកន្លងមកនេះ និងការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ក្រុមការងារ រួចមក ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ ឯកភាពលើរបាយការណ៍សរុបដែលបានរាយការណ៍ក្នុងអង្គប្រជុំ ហើយក៏មានការគាំទ្រខ្ពស់លើផែនការរបស់គណៈកម្មាធិការកណ្ដាលដែលបានលើកឡើង ដែលជារួមគឺជាផែនការមេរបស់គណបក្សខេត្តបាត់ដំបង។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកពីសភាពការណ៍ សំខាន់ៗ របស់គណបក្សឃុំស្នឹង ដោយយោងតាមរបាយការណ៍អាចបញ្ជាក់បានថា ក្នុងឃុំស្នឹងមានលក្ខណៈល្អប្រសើរច្រើន ដោយបទល្មើសមានការថយចុះ ដោយឡែកការបង្កបង្កើនផលកសិកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានបន្ថែមការបង្កបង្កើនផលក្នុងរដូវប្រាំង ដែលបានធ្វើឲ្យមានការកើនឡើងនូវទិន្នផល នេះបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៦នាក់,ជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន ៣នាក់

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៦នាក់,ជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន ៦នាក់ ដូចខាងក្រោម: ១- ស្រុកព្រះសេ្ដច ចំនួន ​២៧នាក់ ២- ស្រុកមេសាង ចំនួន ​១០នាក់ ៣-ស្រុកស្វាយអន្ទរ ចំនួន ​៩នាក់ ៤- ស្រុកកំចាយមារ ចំនួន​ ៧នាក់ ៥- ស្រុកពារាំង ចំនួន​ ៥នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ៧- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់ ៨- ស្រុកកញ្ជ្រៀច ចំនួន ២នាក់ ៩- ស្រុកពាមរក៍ ចំនួន ១នាក់ ១០-ស្រុកពាមជរ ចំនួន

Read more
ព័ត៌មានជាតិ

សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រលប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ

ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា ពួកគេបានកត់ត្រានូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថាលទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។ យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។ ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ «នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ។ ឯកឧត្តមបានថ្លែងថា៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះកាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។ លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា

Read more
ព័ត៌មានជាតិ

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨២នាក់ ,ជាសះស្បើយចំនួន ១៤៨នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៩ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ ដូចខាងក្រោម: ១- ស្រុកកំចាយមារ ចំនួន ​១៨នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​១៧នាក់ ៣-ស្រុកពាមរក៍ ចំនួន ​១១នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន​ ១០នាក់ ៥- ស្រុកមេសាង ចំនួន​ ៨នាក់ ៦- ស្រុកកំពង់ត្របែក ចំនួន ៨នាក់ ៧- ស្រុកពាមជរ ចំនួន ៤នាក់ ៨- ស្រុកបាភ្នំ ចំនួន ៣នាក់ ៩-ស្រុកពារាំង ចំនួន ២នាក់ ១០-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា !

  នាព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលថវិកា ចំនួន៥០០០ដុល្លារ និង ទឹកសុទ្ធចំនួន៥០០យួរ របស់ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ថវិកា និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច!

នារសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ក្រុមការងារ នាំយក សម្លៀកបំពាក់ ការពារមេរោគ ចំនួន១០០០កំប្លេ ប្រគល់ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តី ត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការយកចិត្តទុកដាក់ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា៕

Read more