ព័ត៌មានជាតិ

ឯកឧត្តមស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នាំទេយ្យទាន ទេយ្យវត្ថុនិងបច្ច័យ ប្រគេនព្រះចៅអធិការវត្តកំចាយមារសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត

ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ យកទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តកំចាយមារ ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈពេលដែរពិធីបុណ្យឆ្នាំនេះត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវី-១៩ឆ្លងរីករាលដាល ។

គ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះចៅអធិការវត្តរួមមាន៖ អង្ករ , មី , ទឹកសុទ្ឋ , ទឹកក្រូច , ទឹកត្រី , ទឹកស៊ីអ៊ីវ ,ត្រីខ , ទឹកដោះគោ ,ផ្លែឈើ, តែ , ស្ករស , សាដក់ ម៉ាស,អាកុល, ធូបទៀន ,ចង្ហាន់និងបានប្រគេនស៊ីម៉ង់ត៍ចំនួន ១០តោន ដែក១តោន និងបច្ច័យចំនួន ១១.១៧០.០០០រៀល សម្រាប់កសាងវត្តផងដែរ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស្បោង សារ៉ាត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចក្រឡាហោម ស ខេង និងបានលើកឡើងថាសព្វថ្ងៃនៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុក បាននិងកំពុងអភិវឌ្ឍន៍ឥតឈប់ឈជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

ឯកឧត្តមក៏បានជម្រាបអំពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវអនុវត្ត ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ និងសូមឲ្យរដ្ឋបាលស្រុកត្រូវធ្វើការសម្របសម្រួល ដើម្បីធានាដល់ការនាំយកចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ,វិធានការនានារបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *