ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រោមឱវាត បានអញ្ជើញថ្វាយកម្រងផ្កា ព្រះបរមរូប គោរពព្រះបរមវិញ្ញាណក្ខន្ធ នៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្តផ្សេងៗទៀត បានអញ្ជើញថ្វាយកម្រងផ្កា ព្រះបរមរូប គោរពព្រះបរមវិញ្ញាណក្ខន្ធ នៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរក្នុងឱកាសទិវាប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ នៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅសាលសាលាខេត្តព្រៃវែង។

ទូលព្រះបង្គំជាខ្ញុំ ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងទាំងអស់ កងកម្លាំងទាំង៣ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកព្រះរាជកុសលជាមួយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដោយការស្រឡោះ អាឡោះអាល័យ ជាអនេកប្បការ និងសូមព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

១៥ តុលា ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *