ព័ត៌មានជាតិ

ប្រកាសរបស់ រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១៦ម្សិលមិញនេះបានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស(Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តកណ្ដាលចំនួន១ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកព្រះសេ្តច ចំនួន ​១៩នាក់
៣-ស្រុកពារាំង ចំនួន ​១៣នាក់
៤- ស្រុកមេសាង ចំនួន ​១០នាក់
៥- ស្រុកបាភ្នំ ចំនួន​ ៣នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន​ ៣នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន​ ២នាក់
៨- ស្រុកពោធិ៍រៀង ចំនួន ២នាក់
៩- ស្រុកពាមរក៍ ចំនួន ១នាក់
១០- មកពីខេត្តកណ្ដាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

១៦ មិថុនា ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *