ព័ត៌មានអន្តរជាតិ

ភាគ​ច្រើន​ក្មេងកំពុងលេង​មុខផ្ទះ​ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា​ក្នុង​ថ្ងៃ​សៅរ៍ថ្លុក​ឈាមបំផុត

ភាគ​ច្រើន​ក្មេងកំពុងលេង​មុខផ្ទះ​ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា​ក្នុង​ថ្ងៃ​សៅរ៍ថ្លុក​ឈាមបំផ

ក្មេង​ប្រហែល​​១២​នាក់​ក្នុង​ចំណោម​មនុស្ស​យ៉ាង​ហោច​ណាស់​១២៧​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​របប​យោធា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ដែល​ធ្វើ​ឲ្យ​តួលេខា​កុមារ​ត្រូវ​បាន​សម្លាប់​ជាង​៣០​នាក់​ហើយ​ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក។

តួលេខ​ក្មេង និង​មនុស្ស​ជំទង់​ជាង​២០​នាក់​ត្រូវ​បាន​សម្រាប់​គ្រាន់​តែ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ ក្នុង​នោះ​ក្មេង​ស្រី​អាយុ​​៦​ឆ្នាំ និង​ក្មេង​​ប្រុស​អាយុ​១៤​ឆ្នាំ​ត្រូវ​បាន​សម្លាប់​នៅ​ទី​ក្រុង​ទី​ក្រុង​ម៉ាន់ដាឡាយ។

ចំនួន​កុមារ​ដែល​ត្រូវ​បាន​សម្លាប់​ប្រហែល​ជា​ខ្ពស់​ជាង​នេះ ខណៈ​​អាយុ​ជន​រង​គ្រោះ​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​​គ្រប់​ទាំង​អស់​នោះ​ទេ។

ក្នុង​ការ​បង្ក្រាបបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ ក្មេង​១១​នាក់​ត្រូវ​បានបាញ់​ស្លាប់ ដែល​ពួក​គេ​ភាគ​ច្រើន​កំពុង​លេង​​នៅ​ក្នុង​ផ្ទះ ឬ​មុខ​ផ្ទះ​ធម្មតា។ ​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ ថ្លុក​ឈាម​បំផុត ចាប់​តាំង​ពី​រដ្ឋ​ប្រហារបាន​ចាប់​​ផ្តើមឡើង ដោយ​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ។

ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ​ Aye Myat Thu ត្រូវ​បាន​បាញ់​ស្លាប់ នៅ​​ពេល​នាង​កំពុង​លេង​នៅ​មុខ​ផ្ទះ​​​ក្នុង​​តំបន់ Mawlamyine ក្នុង​រដ្ឋ Mon State។ នាង​កំពុង​គូរ​រូប​​ Hello Kitty ដោយ​គូល័រ និង​មាន​រូបតុក្កតានៅលើ​រូបនោះ។

ក្មេង​ប្រុស​ឈ្មោះ Htoo Myat Win អាយុ​១៣​ឆ្នាំ​នៅ​ Shwebo ក្នុង​តំបន់ Sagaing ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​គាត់​កំពុង​លេងក្បែរ​ផ្ទះ។

ក្មេង​ប្រុស​ឈ្មោះ Sai Wai Yan អាយុ​១៣​ឆ្នាំ​ត្រូវ​បាន​បាញ់​ចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ។ រូប​គេ​កំពុង​លេ​ង​ជា​មួយ​​ក្មេង​ជិត​ខាង នៅ​ពេល​ទាហាន និង​ប៉ូលិស​បាន​វាយ​ឆ្មក់​ទៅ​​ភូមិ​នោះ។ រូប​គេ​​​បាន​រត់​ទៅ​ផ្ទះ ​ក៏​ត្រូវ​ទាហាន​បាញ់​ស្លាប់ ហើយ​ទាហាន​ថែម​ទាំង​យក​សពគេ​ដាក់​​ឡាន​យោធា​​​​ទៅ​បាត់។ គ្រួសារ​បាន​ធ្វើ​បុណ្យ​​តាម​រយៈរូបថត​ប៉ុណ្ណោះ។

នៅ​តំបន់ម៉ាន់ដាឡាយ យ៉ាង​ហោច​ណាស់ ក្មេង​៣​នាក់គឺ​ Hein Win Tun អាយុ​១៤​ឆ្នាំ, Pann Ei Phyu អាយុ​១៤​ឆ្នាំ និង Wai Phyo Naung​ អាយុ១៦​ឆ្នាំ ត្រូវ​បាន​សម្លាប់។

ក្មេង​៣​នាក់​ទៀត​ដែល​មាន​អាយុ​១៦​ឆ្នាំ​ទាំង​អស់​​គឺ Htet Myat Thwin, Lwin Ko និង​ Myo Han ​ត្រូវ​បាន​សម្លាប់​នៅតំបន់​ Pathein កាល​ពី​ថ្ងៃសៅរ៍។

គិត​ត្រឹម​ថ្ងៃ​ចន្ទ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy ថា មនុស្ស​ប្រហែល​ជា​៥០០​នាក់​​ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​របប​យោធា​មីយ៉ាន់ម៉ា និង​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​២៥០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

adm

Leave a Reply

Your email address will not be published. Required fields are marked *