ព័ត៌មានជាតិ

បុរស់ម្នាក់ដែលបើករថយន្ដទំនើបពាក់ស្លាកលេខ.ន.ប. និងនិយាយពេលឡាយថា៖ ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះត្រូវសម្ថកិច្ចបញ្ជូនទៅតុលាការហើយ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបើករថយន្ដពាក់ស្លាកលេខ.ន.ប. និងនិយាយពេលឡាយថា៖ ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ?
ស្របពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនោះ។

ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះដើម្បីកាត់ទោស។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាននៅរសៀលថ្ងៃទី១៧.០៤.២០២១ថា បន្ទាប់ពីបញ្ចប់ការសួរនាំ មន្ដ្រីនគរបាលយុត្តិធម៌ បានបញ្ជូនបុគ្គលឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ ល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ។

ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ។

សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការចំនួន២បទល្មើស

*ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ

*ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។

សូមជម្រាបថា៖ កាលពីព្រឹកថ្ងៃទី១៧.០៤.២០២១ ជនសង្ស័យរូបនេះ។
បានបើករថយន្តទំនើប ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ និងបង្ហោះវីដេអូ អួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook។

ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់ មិនឲ្យប្រជាពលរដ្ឋចេញ ពីផ្ទះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីចាត់ការតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *