ព័ត៌មានជាតិ

ប្រមុខដឹកនាំកម្ពុជាសម្តេចហ៊ុន សែនអំពាវ​នាវឱ្យស្ថាប័នព័ត៌មានទាំងអស់ប្រកាន់​ខ្ជាប់នូវវិជ្ជាជីវៈ​និងចូលរួ​មប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​-១៩ Fri/១៨/Dec/២០២០

ប្រមុខដឹកនាំកម្ពុជាសម្ដេចហ៊ុន សែនបានអំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សម្ដេចហ៊ុនសែនលើកឡើងថា«ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានគោរពច្បាប់ និងគោរពគោលការណ៍កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិតនិងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់និងចូលរួមប្រឆាំងទប់ស្កាត់និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍»។ការអំពាវនាវរបស់ សម្ដេចហ៊ុន សែន បានធ្វើឡើងតាមរយៈសារមួយផ្ញើជូនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ស្អែកនេះ។បើតាមសម្តេចឱ្យថ្នាក់ដឹកនាំស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់វិជ្ជាជីវៈចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *