Related Articles
ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា ដែលបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ
(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នឹងនេសាទ ការរីករាលជាសកលនៃមេរោគកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល មិនអាចគណនាបាន ហើយក៏មិនអាចដឹងបានឲ្យប្រាកដថាវិបត្តិនេះ នឹងបញ្ចប់នៅពេលណានោះដែរ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកស្មុគស្មាញនេះ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកៀគរ សហការ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីពង្រីកសក្តានុពលផលិតលើគ្រប់អនុវិស័យឲ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ប្រយោជន៍ដើម្បីរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ បន្តរក្សានូវកំណើនសេដ្ឋកិច្ចគ្រួសារនៅជនបទ បង្កើតឱកាសការងារ រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកម្ភះ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។ ដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី […]
អាវុធហត្ថរាជធានីភ្នំពេញ បញ្ចេញរថយន្តធុនធំ រឺដាស់ម៉ាស៊ីន បន្ទាប់ពីផ្អាកដំណើរការអស់មួយរយៈ!
នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការធន់ធំ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត បន្ទាប់ពីទុកចោលក្នុងអង្គភាពពុំបានចេញប្រត្តិបតិ្តការអស់មួយរយៈធំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាត្រៀមចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបាន ជាប់ជាប្រចាំ៕
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតជុំគ្រួសារ ធំ៣ជំនាន់រួមគ្នា
ភ្នំពេញ៖នេះជាលើកទី១ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតជាលក្ខណៈគ្រួសារធំមានកូនបង្កើតកូនប្រសារចៅប្រុសស្រី រួមគ្នា៣ជំនាន់។ តាមការបង្ហោះរូបជាច្រើនសន្លឹក នៅលើផេករបស់សម្តេចតេជោ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានរំលេចរូបថតដែលមានសុភមង្គល នៅក្នុងគ្រួសារដ៏ធំមួយ ដែលពោរពេញដោយភាពកក់ក្តៅ សុភមង្គលនិងជាទីស្រឡាញ់ពេញលេញ។រូបថតដែលសម្តេចតេជោបង្ហាញជាសាធារណៈនោះមានសមាជិកប្រមាណ៣០នាក់ មានសម្តេចទាំងទ្វេ កូនប្រុសស្រីនិងចៅប្រុសស្រី ។ ដោយសម្តេចបានរំលេចសាររៀបរាប់ថា “៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះ។ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ៥នាក់និងបងប្អូនប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និង ចៅទី១៩។ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កម្ពស់ជាមួយជីតាហើយមើលទៅ”៕