Related Articles
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ
(ព្រះសីហនុ) ៖នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្នុងទឹកប្រាក់ប្រមាណ ២០លានដុល្លារ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ […]
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!
នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ […]
ក្រុមចោរឆក់វ័យក្មេង០៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!
ក្រុមចោរឆក់វ័យក្មេង ០៤នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយជាប់ពាក់ព័ន្ធករណី លួចនិងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ជនសង្ស័យទាំង០៤នាក់រួមមាន៖ ១.ឈ្មោះ កែវ គីមហាក់ ភេទប្រុស អាយុ១៦, ២.ឈ្មោះ ឃឿន ជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ រឿន រត្ន័ ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ស្រស់ ស្រីនីន ភេទស្រី អាយុ១៥ឆ្នាំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក០៣នាក់ផ្សេងទៀតដែលមានឈ្មោះ អាឡាយ អាមេឃា និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ធ្លាប់បានធ្វើសកម្មភាពលួច និងឆក់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាច្រើនដងមកហើយដូចជា ឆក់កាបូប, ឆក់ខ្សែក និងទូរស័ព្ទដៃ នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល, ម្តុំមុខរោងចក្រយ៉ាកជីន ខណ្ឌកំបូល, ម្តុំទីប្រជុំជនស្រុកអង្គស្នួល ខេត្តកណ្ដាល, ម្តុំភូមិទួលសាម៉ សង្កាត់កំបូល និងធ្លាប់ធ្វើសកម្មភាពលួចកាត់សោរធុងក្លាសេភេសជ្ជៈចំនួន០៣កន្លែង នៅភូមិតាសេក […]