ព័ត៌មានជាតិ

កុមារា កុមារី ដែលមានជីវៈភាពខ្វះខាតក្នុងការសិក្សាចំនួន ៩៣ នាក់ទទួលបានអាហារូបករណ៍សិក្សា ពីអង្គការមូលនិធិនៃក្តីសង្ឃឹម

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ អង្គការមូលនិធិនៃក្តីសង្ឃឹម បានផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវៈភាពខ្វះខាត ក្នុងការសិក្សា ដើម្បីជម្រុញអោយកុមារបានបន្តការសិក្សា ដែលមានចំនួន ៩៣ ស្រី៥៩ នាក់ ដែលមកពីឃុំចំនួន ៩ ឃុំ នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រធានក្រុមការងារ ឃុំដំរីពួន តំណាង ឯកឧត្ដម សៀង សេន ប្រធានក្រុមការងារឃុំដំរីពួន ព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។

លោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្ការមូលនិធិនៃក្តីសង្ឃឹម បាន ថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។  លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹម ជួយនេះគឺក្នុងគោលបំណងឲ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សា ឲ្យមានឱកាសបានបន្តសិក្សាដូច កូនអ្នកដែលមានជីវភាពធូរធាដែ។

ថ្លៃនៅក្នុងឱកាសនោះផងដែរលោក  ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងថា ការផ្ដល់អាហារូបករណ៍ដល់កុមារ ដែលមានជីវភាពខ្វះខាត របស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ គឺក្នុងគោលបំណងដើម្បីជំរុញឲ្យកុមារដែលមានជីវៈភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រ ដើម្បីឲ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រ ដូចគ្រួសារដែលមានជីវភាពធូរធារនោះផងដែរ។  លោក អភិបាលស្រុក បានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវៈភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ ឆ្នាំសម្រាប់កុមារម្នាក់ ចំពោះកាផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗ គឺជួយរយៈពេល  ៦ ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សា ព្រមទាំងផ្ដល់សម្លៀកបំពាក់ រួមទាំងអាហារ មានអង្ករ គ្រឿងឧបភោគ បរិភោគ ចំនួន ២ ខែម្ដងផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអង្គការមូលនិធិនៃក្តីសង្ឃឹម និងរដ្ឋបាលស្រុក ក្នុងការលើកកម្ពស់ ធនធានចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះ។

លោកអភិបាលស្រុក ក៏សូមផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រ តាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះសូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេ។ ព្រោះថាចំណេះដឹងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតរុងរឿង។

  1. លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជម្រុញនិងលើកទឹកចិត្តដើម្បីឲ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឲ្យបានគ្រប់គ្នាៗ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *