Related Articles
ជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិ ផលជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ភ្នំពេញៈថ្ងៃនេះ២៣ខែតុលាឆ្នាំ២០២១ ដែលជាគម្រប់ខួប ៣០ឆ្នាំ នៃកិច្ចព្រម ព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ជាសច្ចធម៌ប្រវត្តិសាស្រ្តដែលពុំអាចបំភ្លៃបាននោះ គឺមុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។ មានជំនួបនេះទើបឈានទៅដល់កិច្ចចរចា សីហនុ-ហ៊ុនសែនបន្តបន្ទាប់មកទៀតនិងបានមកដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១បានសរសេរថា “អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា”។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១)នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមានសម្តេច តេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច […]
ថ្ងៃទី២៦ខែឧសភានេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត
ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម: ១- ស្រុកពាមជរ ចំនួន១៥នាក់ ២- ស្រុកពារាំង ចំនួន២នាក់ ៣- ស្រុកមេសាង ចំនួន៥នាក់ ៤- ស្រុកព្រះស្តេច ចំនួន៣នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!
នាព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជា សម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ។ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយលោក រ័ត្ន ស៊្រាង នាសម័យរដ្ឋកម្ពុជា និងដែលបានបែកគ្នា ជាង៣០ឆ្នាំមកហើយ ស្រាប់តែពេលថ្មីៗនេះ ព័ត៌មានជួបការលំបាកខ្វះខាត របស់លោក […]