Related Articles
ឯកឧត្តម រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ធ្វើដំណើរទស្សនកិច្ចកម្សាន្តទៅកាន់ ខេត្តព្រះសីហនុ!
នាថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានចាត់ឱ្យក្រុមការងារនាំយករថយន្តទេសចរណ៍ ចំនួន០៣គ្រឿង ដឹកនាំក្រុមយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ចំនួន៧២នាក់ និងឧបត្ថម្ភរាល់ការចំណាយលើការហូបចុកទាំងស្រុង ក្នុងការធ្វើដំណើរទស្សនកិច្ចកម្សាន្តពី រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនរយៈពេលពេញ០១ថ្ងៃ។ គោលបំណងនៃដំណើរទស្សនកិច្ចកម្សាន្តនេះគឺ ដើម្បីឱ្យ យុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស ទាំង៧២នាក់ បានមើលឃើញជាក់ស្តែងពីការអភិវឌ្ឍនៃការរីកចម្រើន របស់ប្រទេសជាតិ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយឃើញបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ ឯកឧត្ដម ជា សុមេធី បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុកពាមរក៍ចំនួន ២០០ គ្រួសារ
ព្រៃវែង៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកខ្លាំងក្នុងបរិបទនៃជំងឺកូវីត១៩ បានឆ្លងរីករាលដាលនៅលើពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋទើបឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង រួមជាមួយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០ គ្រួសារ នៅភូមិពាមកោះ ឃុំពាមរក៏ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ឯកឧត្តម ថោង វរលក្ខណ៍ អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ […]
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន
កំពង់ឆ្នាំង÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បាននាំយកអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ២០តោន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ជូនរដ្ឋបាលស្រុកកំពង់ត្រឡាច សម្រាប់ផ្ដល់ជូនឃុំទាំង១០យកប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារខ្វះខាត ក្នុងមូលដ្ឋានឃុំរបស់ខ្លួន ដោយក្នុងមួយឃុំៗទទួលបានអង្ករចំនួន ២តោន។ ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ សូមមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។